កូរ៉េខាងត្បូងពិចារណាផ្អាកកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ

Chia sẻ
(VOVWORLD) - មន្ត្រីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃទី ៤ ខែមករានេះថា ប្រធានាធិបតីរបស់ប្រទេសនេះលោក Yoon Suk-yeol បានណែនាំទីប្រឹក្សារបស់ខ្លួនឱ្យពិចារណាលើការផ្អាកកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងផ្នែកយោធាអន្តរកូរ៉េឆ្នាំ ២០១៨ ដែលបានកើតឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូងបានរកឃើញយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងចំនួន ៥ គ្រឿង (UAV) ឆ្លងព្រំដែនអន្តរកូរ៉េនៅថ្ងៃទី២៦ ខែធ្នូ។ 
កូរ៉េខាងត្បូងពិចារណាផ្អាកកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ថ្លែងមតិនៅក្នុងសន្និសីទកាសែតនៅទីក្រុងសេអ៊ូល។ (រូបថត៖ AFP/TTXVN)

កូរ៉េខាងត្បូងបានផ្ញើសារព្រមាន បាញ់ព្រមាន និងបញ្ជូនយន្តហោះចម្បាំង ដើម្បីរាំងស្កាត់ UAV ទាំងនេះ។

នៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០១៨ កូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានចុះហត្ថលេខាលើ "អនុស្សរណៈនៃការយោគយល់គ្នាដើម្បីអនុវត្តសេចក្តីប្រកាស Panmunjom ក្នុងវិស័យយោធា" ដែលត្រូវបានគេស្គាល់ថាជា "កិច្ចព្រមព្រៀងយោធាអន្តរកូរ៉េថ្ងៃទី ១៩ ខែកញ្ញា"។ កិច្ចព្រមព្រៀងនេះរួមមានវិធានការសំខាន់ៗ ដើម្បីកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ដូចជា៖ ការបញ្ឈប់រាល់សកម្មភាពអរិភាពទាំងនៅលើដីកោគ សមុទ្រ និងនៅលើអាកាស តំបន់សន្តិសុខរួមគ្មានអាវុធ (JSA) នៅឯភូមិឈប់បាញ់ Panmunjom ការដកទ័ពចេញពីស្ថានីយ៍យាមល្បាត ក្នុងតំបន់គ្មានយោធាកូរ៉េ (DMZ)៕

ប្រតិកម្មទៅវិញ