កូរ៉េខាង​ត្បូង​បង្កើនជើងហោះហើរអន្តរជាតិ ក្នុង​នោះ រួមទាំងវៀតណាម

Chia sẻ
(VOVWORLD) - រដ្ឋបាលខេត្ត Chungbuk ដែលមានចម្ងាយជាង ១០០ គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីសេអ៊ូល បានឲ្យដឹងថា នឹងជំរុញការតភ្ជាប់ជើងហោះហើរអន្តរជាតិនៅអាកាសយានដ្ឋានអន្តរជាតិ Cheongju ក្នុងនោះ រួមទាំងជើងហោះហើរត្រង់មកកាន់វៀតណាមផងដែរ។ 
កូរ៉េខាង​ត្បូង​បង្កើនជើងហោះហើរអន្តរជាតិ ក្នុង​នោះ រួមទាំងវៀតណាម - ảnh 1អាកាសយានដ្ឋានអន្តរជាតិ Cheongju ។ (រូបថត៖ koreatimes.co.kr)

ប្រភពព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី ១០ ខែឧសភា បានឲ្យដឹងថា នាពេលថ្មីៗនេះ វិស័យទេសចរណ៍នៅតំបន់ Chungbuk បានចាប់ផ្តើម ជំរុញជើងហោះហើរមិនទៀងទាត់ (charter flight) ទៅ-មក ជាមួយទីក្រុង Da Nang និងទីក្រុង Da Lat របស់វៀតណាមក្នុងខែកក្កដា ជាមួយនឹងកាលវិភាគរយៈពេល ៥ថ្ងៃ ៣យប់។ រដ្ឋបាលខេត្តមានផែនការជួយឧបត្ថម្ភរហូតដល់ ៥០០ លានវ៉ុន (ស្មើរនឹង ៣៩២.០០០ ដុល្លារ) សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលបើកជើងហោះហើរអន្តរជាតិទៅកាន់អាកាសយានដ្ឋាន Cheongju ។ ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់អាទិភាពប្រតិបត្តិការជើងហោះហើរចំនួន៣ នឹងទទួលបាន ១០០លានវ៉ុន បន្ថែមទៀត ជាថ្លៃផ្សព្វផ្សាយ។

ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២មក ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានបង្កើនជើងហោះហើរទៅកាន់ទីក្រុង Los Angeles (សហរដ្ឋអាមេរិក), Paris (បារាំង), London (អង់គ្លេស)។ Asiana Airlines ក៏បង្កើនសេវាកម្មរបស់ខ្លួនទៅកាន់ទីក្រុង Los Angeles ទីក្រុងហាណូយ និងទីក្រុងហូជីមិញ (វៀតណាម)ផងដែរ។ ចាប់ពីខែឧសភា Jeju Air បានបង្កើនប្រតិបត្តិការជើងហោះហើរ Incheon-Guam ពីចំនួន ២ជើងក្នុងមួយសប្តាហ៍ឡើងដល់  ៤ជើងក្នុងមួយសប្តាហ៍៕

ប្រតិកម្មទៅវិញ