កូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំបំផុត

Chia sẻ

(VOVWORLD) - សមយុទ្ធនេះបានធ្វើឡើងនៅសាលាបណ្តុះបណ្តាលបាញ់កាំភ្លើង Seungjin ដែលមានចម្ងាយ ៥២ គីឡូម៉ែត្រពីភាគភាគឦសានរដ្ឋធានីសេអ៊ូល ដោយមានការចូលរួមពីទាហាន ប្រហែល ២៥០០ នាក់មកពីអង្គភាពយោធាចំនួន ៧១ នៃប្រទេសកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក រួមជាមួយយុទ្ធភ័ណ្ឌយោធាយ៉ាងច្រើនងផដែរ។ 

កូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំបំផុត - ảnh 1ប្រព័ន្ធរ៉ុក្កែតរបស់កូរ៉េខាងត្បូងចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតរវាងកងកម្លាំងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (រូបថត៖ YONHAP/VNA)

កាលពីថ្ងៃទី ២៥ ឧសភា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើសម យុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុតតាំងពីមុនមក ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ នៃ ការបង្កើតសម្ព័ន្ធភាព និងខួបលើកទី ៧៥ នៃការបង្កើតកងទ័ពកូរ៉េខាងត្បូង។ សមយុទ្ធ នេះបានធ្វើឡើងនៅសាលាបណ្តុះបណ្តាលបាញ់កាំភ្លើង Seungjin ដែលមានចម្ងាយ ៥២ គីឡូម៉ែត្រពីភាគភាគឦសានរដ្ឋធានីសេអ៊ូល ដោយមានការចូលរួមពីទាហាន ប្រហែល ២៥០០ នាក់មកពីអង្គភាពយោធាចំនួន ៧១ នៃប្រទេសកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក រួមជាមួយយុទ្ធភ័ណ្ឌយោធាយ៉ាងច្រើនងផដែរ។ សមយុទ្ធនេះគឺសំដៅពង្រឹងសមត្ថភាពត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយ
ក្លេអ៊ែរ មីស៊ីល និងលទ្ធភាពនៃការវាយប្រហារ ក៏ដូចជាពង្រឹងសមត្ថភាពវាយបកផងដែរ។ កូរ៉េខាង ជើងបានព្រមានជាច្រើនលើកច្រើនសារថា សមយុទ្ធយោធារបស់អាមេរិក និងកូរ៉េ ខាងត្បូងនឹងប៉ះពាល់ដល់សន្តិសុខនៅឧបទ្វីបកូរ៉េ និងតំបន់ ហើយរុញច្រានឧបទ្វីប កូរ៉េឱ្យឈានដល់ដំណាក់កាលគ្រោះថ្នាក់ជាង៕

ប្រតិកម្មទៅវិញ