កូរ៉េខាងត្បូងនិងអាមេរិកជ្រើសរើសទីតាំងដាក់ពង្រាយ THAAD

Chia sẻ
(VOVworld)-កូរ៉េខាងត្បូងនិងអាមេរិកបានជ្រើសរើសទីរួមស្រុក Seongju ចំណុះខេត្ត Gyeongsang មានចំងាយពីរដ្ឋធានីសេអូល២៩៦គីឡូម៉ែត្រប៉ែកអាគ្នេយ៍

(VOVworld)-កូរ៉េខាងត្បូងនិងអាមេរិកបានជ្រើសរើសទីរួមស្រុក Seongju ចំណុះខេត្ត
 Gyeongsang មានចំងាយពីរដ្ឋធានីសេអូល២៩៦គីឡូម៉ែត្រប៉ែកអាគ្នេយ៍ ធ្វើជា ទីតាំង
ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលកម្រិតខ្ពស់ដំណាក់កាលចុងក្រោយ THAAD របស់
អាមេរិក។ ក្រសួងការពារជាតិអាមេរិកបានអះអាងថា ការដាក់ពង្រាយ THAAD នៅ
Seongju នោះ នឹងរួមចំណែក “ធានាសុវត្ថិភាពឲ្យកាន់តែល្អសម្រាប់ប្រជាជន ពាក់
កណ្តាលឬពីរភាគបីនៃទឹកដីកូរ៉េខាងត្បូង រួមជាមួយនោះ បង្កើនយ៉ាងខ្លាំងនូវលទ្ធ
ភាពការពារមូលដ្ឋានសំខាន់ៗរបស់ខ្លួន ដូចជារោងចក្រអគ្គិសនីនុយក្លេអ៊ែរនិងរោង
ចក្រចម្រាញ់ប្រេងក៏ដូចជាកងកម្លាំងសម្ព័ន្ធមិត្តរវាងកូរ៉េខាងត្បូងនិងអាមេរិក”។សេច
ក្តី ប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងក៏បានលើកច្បាស់ថា ក្នុងដំណើរការ
ជ្រើសរើសទីតាំងចុងក្រោយនេះ ក្រុមបំពេញការងាររួមបានយកចិត្តទុកដាក់ជា
 ពិសេស ទៅលើប្រសិទ្ធិភាពយោធានិងសុវត្ថិភាពសម្រាប់ប្រជាជន ហើយចាត់ទុននេះ
ជាអាទិភាពចម្បងនិងអនុវត្តការស្រាវជ្រាវជាច្រើនដើម្បីប្រៀបធៀបនិងត្រួតពិនិត្យស្ថាន
ភាពជាក់ស្តែង៕

ប្រតិកម្មទៅវិញ