កូរ៉េខាងត្បូងនិងចិនខំប្រឹងប្រែងផ្សះផ្សាទំនាក់ទំនង

Chia sẻ
(VOVWORLD) - ក្រសួងការបរទេសកូរ៉េខាងត្បូងនាថ្ងៃទី៣១ តុលា ប្រកាសថា ប្រទេសនេះ និងចិនបានឯកភាពលើការធ្វើប្រក្រតីភាពនូវសកម្មភាពសហប្រតិបតិ្តការនិងជួបប្រាស្រ័យ ក្រោយរយៈពេល១ឆ្នាំដែលធ្លាក់ចូលក្នុងភាពតានតឹងទាក់ទិនដល់ការ ដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈកម្ពស់ខ្ពស់ដំណាក់កាលចុងក្រោយរបស់អាមេរិក (THAAD) នៅកូរ៉េខាងត្បូង។
កូរ៉េខាងត្បូងនិងចិនខំប្រឹងប្រែងផ្សះផ្សាទំនាក់ទំនង - ảnh 1ប្រព័ន្ធការពារកាំជ្រួច THAAD ត្រូវបានដាក់ពង្រាយនៅកូរ៉េខាងត្បូង (រូបថត៖ EPA/TTXVN) 


សេចក្ដីជូនដំណឹងនេះត្រូវបានធ្វើឡើង ដោយឈរលើជំនួបពិភាក្សានាពេលថ្មីៗនេះរវាងនាយកការិយាល័យសន្តិសុខ ជាតិចំណុះខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងលោក Nam Gwan-pyo ជាមួយ ទីប្រឹក្សារដ្ឋមន្រ្តីការបរទេសចិនលោក Kong Xuanyou។

        នាថ្ងៃដដែល លោក Nam Gwan-pyo ជូនដំណឹងថា ប្រធានាធិបតីកូរ៉េខាង ត្បូងលោក Moon Jae-in និងប្រធានរដ្ឋចិនលោក Xi Jinping នឹងដំណើរការ សន្និសីទកំពូលទ្វេភាគីនាសប្ដាហ៍ខាងមុខ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម៕

ប្រតិកម្មទៅវិញ