កូរ៉េខាងត្បូងគឺជាវិនិយោគិនផ្ទាល់ពីបរទេសធំបំផុតនៅទីក្រុងហាណូយ

Chia sẻ
នាបច្ចុប្បន្ន កូរ៉េខាងត្បូងគឺជាវិនិយោគិនផ្ទាល់ពីបរទេស
ធំបំផុត នៅទីក្រុងហាណូយ ដែលស្រូបយក ៣០% នៃ
គំរោងការណ៍វិនិយោគផ្ទាល់ពីបរទេសសរុបនៅទីក្រុង
ហាណូយ៕

(VOVworld) – នារសៀលថ្ងៃទី ១២ វិច្ឆិកា ក្នុងជំនួបជាមួយប្រធានសមាគម មិត្តភាព
កូរ៉េខាងត្បូង-វៀតណាម លោក Choi Yong Joo ដែលកំពុងមានដំណើរ ទស្សនកិច្ច
នៅវៀតណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោកស្រី
Nguyen Thi Bich Ngoc បានអះអាងថា៖ ទំនាក់ទំនងសហប្រតិបត្តិការ សេដ្ឋកិច្ច រវាងកូរ៉េខាងត្បូងជាមួយវៀតណាម និយាយរួម និង កូរ៉េខាងត្បូងជាមួយ ទីក្រុង
ហាណូយ និយាយដោយឡែក អភិវឌ្ឍន៍កាន់តែល្អប្រសើពីមួយថ្ងៃទៅមួយ
ថ្ងៃ។ សមាគមមិត្តភាពវៀតណាម-កូរ៉េខងត្បូងបានធ្វើជាស្ពានតភ្ជាប់ ដើម្បី
រដ្ឋាភិបាលនិងអង្គភាពអាជីវកម្មនៃប្រទេសទាំង ២ យោគយល់និងសហប្រតិបត្តិការ ជាមួយគ្នាទៅវិញទៅមកថែមទៀត។ លោកស្រី Nguyen Thi Bich Ngoc បានឲ្យដឹងថា៖
នាបច្ចុប្បន្ន កូរ៉េខាងត្បូងគឺជាវិនិយោគិនផ្ទាល់ពីបរទេសធំបំផុត នៅទីក្រុងហាណូយ ដែលស្រូបយក ៣០% នៃគំរោងការណ៍វិនិយោគផ្ទាល់ពី
បរទេសសរុបនៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ