កូរ៉េខាងត្បូង​ រៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងករណីរត់ជាន់​​គ្នា​នៅ​រដ្ឋ​ធានី​សេអ៊ូល

Chia sẻ
(VOVWORLD) - នៅព្រឹកថ្ងៃទី ៣១ ខែតុលា ទីតាំងមួយសម្រាប់គោរពវិញ្ញាក្ខន្ធបណ្តោះអាសន្នជនរងគ្រោះ ត្រូវបានបើកនៅជិតកន្លែងកើតសោកនាដកម្មដ៏ធ្ងន់ធ្ងរនៅសង្កាត់ Itaewon រដ្ឋធានីសេអ៊ូល(កូរ៉េខាងត្បូង) និងទីតាំងមួយទៀតនៅក្បែរអភិបាលក្រុង ដើម្បីឱ្យប្រជាជនមកគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដែលបានស្លាប់ក្នុងករណីរត់ជាន់គ្នាកាលពីយប់ថ្ងៃទី ២៩ ខែតុលា។
កូរ៉េខាងត្បូង​ រៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងករណីរត់ជាន់​​គ្នា​នៅ​រដ្ឋ​ធានី​សេអ៊ូល - ảnh 1ប្រជាជនទីក្រុងសេអ៊ូលជាច្រើន បានមកដាក់ផ្កានៅច្រកចេញលេខ ២ នៃស្ថានីយ៍រថភ្លើងក្រោមដី Itaewon។ (រូបថត៖ Yonhap/TTXVN)

រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេច រៀបចំពីធីកាន់ទុក្ខជាតិ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា។ ចាប់ពីរសៀលថ្ងៃទី ៣០ ខែតុលា ប្រជាជនទីក្រុងសេអ៊ូលជាច្រើន បានមកដាក់ផ្កានៅច្រកចេញលេខ ២ នៃស្ថានីយ៍រថភ្លើងក្រោមដី Itaewon។ កម្លាំងមានសមត្ថកិច្ចនៅតែបន្តដោះស្រាយផលវិបាក។

សោកនាដកម្មរត់ជាន់គ្នាបានកើតឡើងនាយប់ថ្ងៃទី ២៩ ខែតុលា នៅពេលដែលមនុស្សប្រមាណ ១០០.០០០ នាក់បានហូរចូលទៅតាមដងផ្លូវនានានៅតំបន់ Itaewon ដើម្បីចូលរួមពិធីបុណ្យហាលឡូវីន។ គិតត្រឹមយប់ថ្ងៃទី ៣០ ខែតុលា បរិមាណជនរងគ្រោះដែលបានស្លាប់ កើនឡើងរហូតដល់ ១៥៤នាក់ ហើយមានមនុស្សចំនួន ១៣៣ នាក់រងរបួសផងដែរ៕

 

ប្រតិកម្មទៅវិញ