រូបភាពនៃការបាញ់សាកល្បងមីស៊ីលមួយលើករបស់ស.ប.បកូរ៉េពីទីតាំងបាញ់មីស៊ីល Dongchang-ri កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ (រូបថត៖ KCNA) |
តាម NIS ថា មានសញ្ញាសរអោយឃើញថា ស.ប.បកូរ៉េហាក់ដូចជា កំពុងដម្លើងដោមមួយនិងក្លោងទ្វារមួយនៅមូលដ្ឋានពោលខាងលើ។ NIS ក៏បាន អោយដឹងថែមទៀតថា ស.ប.បកូរ៉េបានបញ្ឈប់សកម្មភាពនៃរ៉េអាក់ទ័រនុយក្លេអ៊ែរ អានុភាព ៥ MW ក្នុងបណ្ដុំនុយក្លេអ៊ែរស្នូលនៅ Yongbyon ភាគខាងជើងរដ្ឋធានី ព្យុងយ៉ាង កាលពីចុងឆ្នាំមុន ដោយសារតែគ្មានសញ្ញានៃសកម្មភាពកែច្នៃឡើង វិញនៅទីនោះឡើយ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ពោលខាងលើក៏បានបញ្ជាក់ ថា មជ្ឈដ្ឋានមន្ត្រីយោធារបស់កូរ៉េខាងត្បូងនិងអាមេរិក បានប្រតិបត្តិប្រព័ន្ធឃ្លាំមើល មួយសំដៅតាមដានយ៉ាងពេញលេញចំពោះមូលដ្ឋានកាំជ្រួចមីស៊ីលនិងនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ ដែលក្នុងនោះមានមូលដ្ឋានចម្រាញ់សារធាតុអ៊ុយរ៉ាញ៊ូម ទៀតផង៕