កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកអះអាងពីសម្ព័ន្ធភាពដ៏ខ្លាំងមាំមួន

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីទាំងពីរបានរិះគន់ការបាញ់បង្ហោះរបស់កូរ៉េខាងជើង ដែលរំលោភបំពានលើបណ្ដាសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយគំរាមកំហែងដល់សុខសន្តិភាពនៅលើឧបទ្វីបកូរ៉េក៏ដូចជាតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក។ 
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកអះអាងពីសម្ព័ន្ធភាពដ៏ខ្លាំងមាំមួន - ảnh 1ទាហានអាមេរិកចូលរួមក្នុងវគ្គហ្វឹកហ្វឺនមួយនៅមូលដ្ឋានមួយក្នុងទីក្រុង Dongducheon ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគខាងជើងទីក្រុងសេអ៊ូល (រូបថត៖ YONHAP/VNA)

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃទី ៥ ឧសភាថាលោករដ្ឋមន្ត្រីក្រសួងការពារជាតិ Suh Wook និងសមភាគីអាមេរិកលោក Lloyd Austin បានឯកភាពគ្នាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងកិច្ចការពារចម្រុះរបស់សម្ព័ន្ធភាពបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុមួយ ដែលត្រូវបានចាត់ទុកថាជាមីស៊ីលផ្លោង។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរបានរិះគន់ការបាញ់បង្ហោះរបស់កូរ៉េខាងជើង ដែលរំលោភបំពានលើបណ្ដាសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយគំរាមកំហែងដល់សុខសន្តិភាពនៅលើឧបទ្វីបកូរ៉េក៏ដូចជាតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក។ ភាគីទាំងពីរបានឯកភាពគ្នាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិអំពីសមត្ថភាពអំណាចតាមរយៈសម្ព័ន្ធភាពដ៏រឹងមាំកូរ៉េខាងត្បូង - សហរដ្ឋអាមេរិក ក៏ដូចជាពង្រឹងកិច្ចការពាររួមផងដែរ៕

ប្រតិកម្មទៅវិញ