កូរ៉េខាងត្បូង៖ UAV របស់កូរ៉េខាងជើង​ បានហោះ​ឆ្លងកាត់ព្រំដែនអន្តរកូរ៉េ

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Yonhab បានដកស្រង់សម្តីរបស់អាជ្ញាធរកូរ៉េខាងត្បូងដែលបានឲ្យដឹងថា យន្តហោះដ្រូន (UAVs)  របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ចំនួន៥គ្រឿង បានហោះឆ្លងកាត់ព្រំដែនអន្តរកូរ៉េកាលពីថ្ងៃទី ២៦ ខែធ្នូ។ 
កូរ៉េខាងត្បូង៖ UAV របស់កូរ៉េខាងជើង​ បានហោះ​ឆ្លងកាត់ព្រំដែនអន្តរកូរ៉េ - ảnh 1 រូបថត៖ AP

យោងតាមអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង(JCS) ឲ្យដឹងថា កងទ័ពកូរ៉េខាងត្បូងបានរកឃើញ UAV នៅតំបន់ព្រំដែននៃខេត្ត Gyeonggi នៅវេលាម៉ោង ១០៖២៥នាទី ព្រឹក (ម៉ោងក្នុងតំបន់)។ UAV បានហោះឆ្លងកាត់ខ្សែបន្ទាត់កំណត់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ដោយហោះហើរនៅលើតំបន់ Gimpo, Ganghwa និង Paju ដែលជះឥទ្ធិពលដល់សកម្មភាពអាកាសចរណ៍ស៊ីវិល។ UAV មួយគ្រឿងបានហោះហើរទៅកាន់តំបន់ភាគខាងជើងនៃរដ្ឋធានីសេអ៊ូល ខណៈដែល UAV ផ្សេងទៀតភាគច្រើនផ្លាស់ទីនៅក្នុង និងជុំវិញកោះ Ganghwa ភាគខាងលិចនៃរដ្ឋធានី។ កូរ៉េខាងត្បូងបានផ្ញើសារព្រមាន បាញ់ព្រមាន និងបញ្ជូនយន្តហោះចម្បាំង ដើម្បីទប់ស្កាត់ UAV ទាំងនេះ៕

ប្រតិកម្មទៅវិញ