ការបាញ់សាកល្បងមីស៊ីលមួយរបស់កូរ៉េខាងជើងនៅឈូងសមុទ្រ Wonsan កាលពីថ្ងៃទី២ ខែតុលា (រូបថត៖ AFP/ TTXVN) |
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងដោយចោទប្រកាន់អាមេរិកនិងប្រទេសអឺរ៉ុបចំនួន ៦ បានចេញសេចក្តីប្រកាសមួយនៅឯក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលផ្លោងពីនាវាមុជទឹក (SLBMs) របស់កូរ៉េខាងជើងកាលពីថ្ងៃទី ២ ខែតុលាកន្លងទៅ។ មន្ត្រីរូបនោះក៏បានថ្កោលទោសអាមេរិកពីបទបំផ្លាញកិច្ចចរចារថ្នាក់អ្នកជំនាញកាលពីដើមខែនេះផងដែរ។ អ្នកជំនាញមួយចំនួនបានឲ្យដឹងថាការគំរាមកំហែងរបស់កូរ៉េខាងជើងអាចចាត់ទុកជាយុទ្ធសាស្ត្រដាក់សម្ពាធដើម្បីបង្ខំឱ្យសហរដ្ឋអាមេរិកធ្វើសម្បទានពីព្រោះការចាប់ផ្តើមបាញ់សាកល្បងនុយក្លេអ៊ែរនិងមីស៊ីលរយៈចម្ងាយឆ្ងាយនឹងបង្វែរខុសទិសដៅនៃកិច្ច សន្ទនា និងធ្វើឱ្យកូរ៉េខាងជើងកាន់តែឯកោក៏ដូចជាជះឥទ្ធិពលដល់យថាទស្សន៍នៃការស្តារសេដ្ឋកិច្ចទន់ខ្សោយរបស់ប្រទេសនេះឡើងវិញតែម្តង៕