កូរ៉េខាងជើងបានផ្អាកការរៀបចំព្រឹត្តិការណ៍វប្បធម៌រួមជាមួយកូរ៉េខាងត្បូង

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២៩ មករា  កូរ៉េខាងជើងបានលុបចោលព្រឹត្តិការណ៍វប្បធម៌រួម រវាងប្រទេសកូរ៉េទាំងពីរ ដែលគ្រោងនឹងរៀបចំឡើងនៅរមណីយដ្ឋានភ្នំគូហ្គងនាថ្ងៃទី ៤ កុម្ភៈខាងមុខ។ 
កូរ៉េខាងជើងបានផ្អាកការរៀបចំព្រឹត្តិការណ៍វប្បធម៌រួមជាមួយកូរ៉េខាងត្បូង - ảnh 1កូរ៉េខាងជើងបានផ្អាកការរៀបចំព្រឹត្តិការណ៍វប្បធម៌រួមជាមួយកូរ៉េខាងត្បូង (Internet) 

ក្នុងលិខិតមួយផ្ញើទៅកាន់សេអ៊ូលនោះ ព្យុងយ៉ាងបានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបន្តជូនដំណឹងដោយប្រមាថទៅលើវិធានការដ៏ស្មោះត្រង់របស់ព្យុងយ៉ាង ដែលទាក់ទិននឹងអូឡាំពិករដូវរងា PyeongChang ២០១៨។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្តែងការសោកស្តាយ ប្រសិនបើព្រឹត្តិការណ៍នេះ មិនអាចអនុវត្តបានដោយមានការជូនដំណឹងឯកតោភាគីរបស់កូរ៉េខាងជើង។ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថានៅក្នុងស្ថានភាពដំបូងក្នុងការកែលម្អទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរដែលមានការលំបាកនោះ គឺចាំបាច់អនុវត្តព្រឹត្តិការណ៍ដែលបានឯកភាពគ្នារួចមកនេះ ដោយផ្អែកលើមូលដ្ឋានគ្រឹះ យោគយល់គ្នាដោយស្មោះសរ និងគោរពគ្នាទៅវិញទៅមក។

ព្រឹត្តិការណ៍វប្បធម៌រួមដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៤ កុម្ភៈ គឺជាផ្នែកមួយក្នុងចំណោមព្រឹត្តិការណ៍នៅប្រទេសកូរ៉េទាំងពីរ ដើម្បីអបអរសាទរកីឡាអូឡាំពិករដូវរងារ Pyeongchang ២០១៨។ ទង្វើថ្មីៗនេះរបស់កូរ៉េខាងជើងបានបង្កឡើងការព្រួយបារម្ភ អំពីសញ្ញា "រាយថយ" ក្នុងដំណើរការកែលម្អទំនាក់ទំនងអន្តរកូរ៉េ ដែលទើបនឹងបានចាប់ផ្ដើមនោះ៕

ប្រតិកម្មទៅវិញ