កូរ៉េខាងជើងបានបង្ហាញមីស៊ីលផ្លោងថ្មីមួយ

Chia sẻ
(VOVWORLD) - ប្រភេទមីស៊ីលថ្មីរបស់កូរ៉េខាងជើងត្រូវបានបង្ហាញនៅវគ្គចុងបញ្ចប់នៃពិធីធ្វើព្យុហយាត្រានៅលើទីលានគីមអ៊ីលស៊ុង (Kim Il-sung) នៃរដ្ឋធានីព្យុងយ៉ាង។ ជើងទម្របាញ់មីស៊ីលនិង ជានាវាផ្ទុកយន្តហោះ (TEL) នៃម៉ូឌែល ICBM ថ្មីមានអ័ក្សចំនួន ១១ និងកង់ចំនួន ២២។ 
កូរ៉េខាងជើងបានបង្ហាញមីស៊ីលផ្លោងថ្មីមួយ - ảnh 1ប្រភេទមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ (ICBM) ត្រូវបានកូរ៉េខាងជើងបង្ហាញមុខក្នុងពិធីធ្វើព្យុហយាត្រាអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតគណបក្សការងារកូរ៉េខាងជើង។ (រូបថត៖ Yonhap/TTXVN)

ក្នុងអំឡុងពេលធ្វើព្យុហយាត្រាអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតគណបក្សការងារកូរ៉េខាងជើងកាលពីថ្ងៃទី ១០ ខែតុលា នៅរដ្ឋធានីព្យុងយ៉ាង យោធាប្រទេសនេះបានបង្ហាញនូវប្រភេទមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ (ដែលហៅកាត់ថា ICBM)។ ប្រភេទមីស៊ីលថ្មីរបស់កូរ៉េខាងជើងត្រូវបានបង្ហាញនៅវគ្គចុងបញ្ចប់នៃពិធីធ្វើព្យុហយាត្រានៅលើទីលានគីម អ៊ីលស៊ុង (Kim Il-sung) នៃរដ្ឋធានីព្យុងយ៉ាង។

ជើងទម្របាញ់មីស៊ីលនិង ជានាវាផ្ទុកយន្តហោះ (TEL) នៃម៉ូឌែល ICBM ថ្មីមានអ័ក្សចំនួន ១១ និងកង់ចំនួន ២២។ ម៉ូឌែល ICBM ថ្មីនេះត្រូវបានគេជឿថាបានអភិវឌ្ឍពីប្រភេទមីស៊ីល Hwasong-15 ដែលជាមីស៊ីលបំពាក់ដោយអាវុធនុយក្លេអ៊ែរធំបំផុតដែលកូរ៉េខាងជើងមាន។

លើសពីនេះទៅទៀតប្រទេសកូរ៉េខាងជើងមានប្រភេទ ICBM ចំនួនពីរប្រភេទផ្សេងទៀតនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន គឺ Hwasong-13 ដែលមានចម្ងាយបាញ់ ៥.៥០០ គីឡូម៉ែត្រ និង Hwasong-14 ដែលមានចម្ងាយបាញ់ជាង ១០.០០០ គីឡូម៉ែត្រផងដែរ៕

ប្រតិកម្មទៅវិញ