កូរ៉េខាងជើងត្រៀមបាញ់បង្ហោះផ្កាយរណបឃ្លាំមើលយោធា

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) នៅថ្ងៃទី ១៦ ឧសភា បានជូនព័ត៌មានថា គណៈកម្មាធិការរៀបចំការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងកំពុងធ្វើប្រតិបត្តិការចុងក្រោយដើម្បីបាញ់បង្ហោះផ្កាយរណបឃ្លាំមើលយោធាលេខ ១។ 
កូរ៉េខាងជើងត្រៀមបាញ់បង្ហោះផ្កាយរណបឃ្លាំមើលយោធា - ảnh 1លោក គីម ជុងអ៊ុន ត្រួតពិនិត្យ នាយកដ្ឋានអភិវឌ្ឍន៍លំហអាកាសជាតិកូរ៉េខាងជើង។ រូបថត៖ រ៉យទ័រ

សកម្មភាពនេះធ្វើឡើងស្របពេលទីក្រុងព្យុងយ៉ាងកំពុងពង្រឹងសមត្ថភាពការពាររបស់ខ្លួនដើម្បីសម្រេចបានគោលដៅ ៥ ចំណុច ស្តីពីការអភិវឌ្ឍសមត្ថភាពការពារជាតិ ដែលបានដាក់ចេញក្នុងមហាសន្និបាតលើកទី ៨ (ខែមករា ឆ្នាំ ២០២១) នៃគណបក្សពលករកូរ៉េខាងជើង។

យោងតាម KCNA មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកនាំដោយផ្ទាល់នូវការងាររបស់គណៈកម្មាធិការនេះ ហើយក៏បានត្រួតពិនិត្យផ្កាយរណបឃ្លាំមើលយោធាលេខ ១ ដែលឥឡូវនេះបានត្រៀមខ្លួនរួចរាល់ហើយដើម្បីឆ្លងកាត់ដំណាក់កាលឃ្លាំមើលទូទៅចុងក្រោយដែលអាចធ្វើទៅបាន និងពិនិត្យមើលបរិយាកាសអវកាស។ មេដឹកនាំគីម ជុងអ៊ុន បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវភារកិច្ចរបស់គណៈកម្មការ ក៏ដូចជាតួនាទីរបស់ខ្លួនក្នុងការអនុវត្តការងារសំខាន់ៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាយោធារបស់ប្រទេស៕

ប្រតិកម្មទៅវិញ