ប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un |
សេចក្តីប្រកាសនេះក៏បានលើកច្បាស់ថាគោលនយោបាយឯកតោភាគីរបស់ អាមេរិកនឹងគ្មានប្រសិទ្ធភាពសំរាប់កូរ៉េខាងជើងនោះឡើយ។ លើសពីនេះទៅទៀត KCNA បានសង្កត់ធ្ងន់លើសេចក្តីថ្លែងការណ៍រួមដែលមាន ៤ ចំណុច ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ចុះហត្ថលេខានាថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ដោយប្តេជ្ញាសហការជាមួយគ្នាដើម្បីឆ្ពោះទៅរកទំនាក់ទំនងថ្មីនោះ ទំនងអាចនឹងមានហានិភ័យ"ក្លាយទៅជាក្រដាសសវិញ" ដោយសារទីក្រុងវ៉ាស៊ីនតោន "មិនអើពើ"លើការអនុវត្តប្រការទាំងនោះទេ។ យោងតាម KCNA បានឱ្យដឹងថាបច្ចុប្បន្ននេះ គឺជាពេលវេលាសម្រាប់អាមេរិកក្នុងការដកយក«គោលនយោបាយអមិត្តរបស់ខ្លួន»ជាមួយកូរ៉េខាងជើងផងដែរ៕