មីស៊ីលរបស់កូរ៉េខាងជើងដែលត្រូវបានបាញ់សាកល្បង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថត៖ YONHAP/TTXVN) |
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានឲ្យដឹងថាប្រទេសនេះបានបាញ់បង្ហោះ “មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ Hwasal-2” ចំនួន៤គ្រាប់ ពីទីក្រុង Kim Chaek ចូលទៅក្នុងតំបន់សមុទ្រភាគខាងកើតនៃប្រទេសនេះ។ មីស៊ីលនេះបានបាញ់ចំគោលដៅនៅលើលំហសមុទ្របន្ទាប់ពីហោះហើរបានរយៈចម្ងាយ ២.០០០គីឡូម៉ែត្រ ។
KCNA បានបន្ថែមថា ជាថ្មីម្តងទៀតសមយុទ្ធនេះបានបង្ហាញយ៉ាងច្បាស់ពីការត្រៀមខ្លួនប្រយុទ្ធរបស់កងកម្លាំងប្រយុទ្ធនុយក្លេអ៊ែរកូរ៉េខាងជើង និងពង្រឹងសមត្ថភាពវាយបកនុយក្លេអ៊ែរ ប្រឆាំងនឹងកងកម្លាំងអរិភាព៕