កូរ៉េខាង​ជើង​ កំណត់គោលដៅថ្មីក្នុង​ការ​ពង្រឹងសមត្ថភាពការពារជាតិ

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងព្យុងយ៉ាង កិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមអណត្តិទី ៨ នៃគណបក្សពលករកូរ៉េខាងជើងបានបន្តថ្ងៃធ្វើការទីពីរ ក្នុងគោលបំណងអនុម័តលើគោលការណ៍ណែនាំសកម្មភាពក្នុងឆ្នាំ ២០២៣។
កូរ៉េខាង​ជើង​ កំណត់គោលដៅថ្មីក្នុង​ការ​ពង្រឹងសមត្ថភាពការពារជាតិ - ảnh 1ទិដ្ឋភាពនៃ កិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមអណត្តិទី ៨ នៃគណបក្សពលករកូរ៉េខាងជើង។ (រូបថត៖ Yonhap/TTXVN)

នៅក្នុងរបាយការណ៍ដែលបានបង្ហាញនៅក្នុងសន្និសីទនោះ អគ្គលេខាបក្សពលករកូរ៉េខាងជើង លោក Kim Jong Un បានលើកឡើងពីគោលការណ៍ វិធីសាស្រ្ត និងបទពិសោធន៍ ដើម្បីសម្រេចបានជោគជ័យលើគ្រប់ទិដ្ឋភាពនៃការកសាងវប្បធម៌សង្គមនិយម; ហើយបានលើកសំណើរភារកិច្ចសំខាន់ៗដែលវិស័យពាក់ព័ន្ធត្រូវផ្តោតសំខាន់អនុវត្តន៍ក្នុងឆ្នាំ២០២៣ ដើម្បីសម្រេចបាននូវគោលដៅដែលមហាសន្និបាតបក្សលើកទី៨បានដាក់ចេញ។

របាយការណ៍នេះក៏បានវិភាគ និងវាយតម្លៃស្ថានភាពបញ្ហាប្រឈមថ្មីនៅឧបទ្វីបកូរ៉េ និងស្ថានការណ៍នយោបាយអន្តរជាតិ បញ្ជាក់ពីគោលការណ៍របស់ខ្លួនក្នុងកិច្ចការបរទេស និងទិសដៅការពារអធិបតេយ្យភាពជាតិនិងផលប្រយោជន៍ជាតិ ក្នុងស្ថានភាពបច្ចុប្បន្ន។ របាយការណ៍នេះក៏បានកំណត់គោលដៅសំខាន់ៗថ្មី ដើម្បីពង្រឹងសមត្ថភាពការពារជាតិដែលអាចពឹងផ្អែកលើខ្លួនឯងនៅឆ្នាំ ២០២៣។ លើសពីនេះ របាយការណ៍ក៏បានវិភាគអំពីការងាររដ្ឋនាបច្ចុប្បន្ននៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ