|
នាយករដ្ឋមន្ត្រីក្រិក Antonis Samaras (vietnamplus.vn) |
Vovworld-នាយប់ថ្ងៃទី៣០មិថុនា ក្រិកបានបញ្ចប់រយៈពេល៦ខែកាន់ដំណែងប្រធានប្តូរវែនសហភាពអឺរ៉ុប (EU) ដោយពិធីមួយនៅវិមានសន្និសីទ Zappeion នៅ
រដ្ឋធានី Athens ដោយមានការចូលរួមរបស់ដំណាងមកពីប្រទេសសមាជិកក្នុងប្លុក។
ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រីក្រិក Antonis Samaras បានរំលឹករាល់សមិទ្ធិ
គួរឲ្យចាប់អារម្មណ៍ដែលប្រទេសនេះទទួលបានដោយផ្អែកលើអាទិភាពដែលបាន
ដាក់ចេញលើឋានៈជាប្រធាន EU ទន្ទឹមនឹងនោះសន្យាគាំទ្រអ៊ីតាលីទទួលដំណែងឋានៈនេះនាថ្ងៃទី១កក្កដា។ ក្នុងអំឡុង៦ខែកន្លងមក ក្រិកបានអនុវត្តការផ្ដើមគំនិត
សំខាន់ចំនួន៦៧ទាក់ទិនដល់កត្តិយុតនិងទទួលបានការស្រុះចិត្តគំនិតអំពីការផ្ដើមគំនិតចំនួន១៥ទៀត ជួយឲ្យ EU សន្សំសំចៃចំណាយថវិការជាង៦០%។
ពិធីបានបញ្ចប់ដោយកម្មវិធីវប្បធម៍ជាមួយរបាំបទចម្រៀងពោពេញទៅដោយអត្តសញ្ញាណវប្បធម៍ក្រិកនិងបទភ្លេង aria ពោពេញទៅដោយអត្តសញ្ញាណអ៊ីតាលីដូចជាស្ពានតភ្ជាប់អាណាត្តិប្រធានប្តូរវែន EU ចំនួន២៕