ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Hoang Binh Quan (រូបថត៖ TTXVN) |
តាមលោក Hoang Binh Quan ថា ដំណើរទស្សនកិច្ចនៅបារាំងនិងគុយបា របស់អគ្គលេខាលោក Nguyen Phu មានអត្ថន័យប្រវត្តិសាស្ត្រ ដោយបង្កើតកម្លាំងចលករថ្មីនិងការបោះជំហានលោតផ្លោះសំខាន់ក្នុងទំនាក់ ទំនងជាមួយប្រទេសទាំងពីរខាងលើ។លោកអគ្គលេខាបានជួបចរចា ជួប សវនាការជាមួយថ្នាក់ដឹកនាំសឹងតែទាំងអស់របស់បារាំងនិងគុយបា ជួប ប្រាស្រ័យជាមួយប្រជាជន យុវជននិងពាណិជ្ជករ។
ដំណើរទស្សនកិច្ចរបស់ លោក Nguyen Phu Trong បាននាំទំនាក់ទំនងរវាង វៀតណាមជាមួយបារាំងនិង គុយបាឈានទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ប្រការនេះត្រូវបានបង្ហាញតាមរយៈ ខ្លឹមសារសេចក្ដីថ្លែងការណ៍រួមវៀតណាម-បារាំង វៀតណាម-គុយបា ដែលឆ្លុះ បញ្ចាំងអំពីទស្សនៈវិស័យដ៏យូរអង្វែង ការប្ដេជ្ញាចិត្តរួមនិងការសន្យាខាង នយោបាយ ក្នុងការជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងវៀតណាម-បារាំងនិងវៀត ណាម-គុយបា។
ក្នុងដំណើរទស្សនកិច្ចទាំងពីរនេះ វៀតណាមបានចុះហត្ថលេខា លើឯកសារសហប្រតិបតិ្តការ កិច្ចសន្យាសេដ្ឋកិច្ចចំនួន៤៣លើវិស័យជាច្រើន ជាមួយក្រសួង ស្ថាប័នទាក់ទិននានារបស់បារាំងនិងគុយបា។ ដំណើរទស្សនកិច្ច របស់អគ្គលេខាលោក Nguyen Phu Trong បានរួមចំណែកពង្រឹងចំណងមិត្តភាព សាមគ្គីភាពដ៏ជ្រាលជ្រៅរវាងប្រជាជនវៀតណាមជាមួយប្រជាជនបារាំងនិង ប្រជាជនគុយបា៕