កម្មវិធីនេះ បានបំផុសឡើងប្រពៃណី សាមគ្គី ស្មារតីអង់អាចក្លាហានប្រឆាំងសត្រូវឈ្លានពានរបស់វីរៈបុរសអាវក្រណាត់ Quang Trung-Nguyen Hue ។ ជ័យជម្នះ Ngoc Hoi-Dong Da បានក្លាយទៅជាមេរៀន មានតម្លៃសម្រាប់ជំនាន់យុវជនលើកំណាត់ផ្លូវកសាងនិងការពារមាតុ ប្រទេស។ លោក ស្រី Bui Thi Mai ជនមួយរូបរស់នៅខ័ណ្ឌទី៤ ទីក្រុង ហូជីមិញបានឲ្យដឹងថា៖
“កម្មវិធីឆាកល្ខោនសំដៅ រំលឹកខួបលើកទី២២៩ នៃជ័យជម្នះ Dong Da ប្រវត្តិ សាស្ត្រគឺពោរពេញទៅដោយអត្ថន័យសម្រាប់ប្រជាជនវៀត ណាម។ ព្រឹត្តិការណ៍នេះ បានរំលឹកឲ្យមនុស្សគ្រប់រូបដឹងថា បុព្វបុរសយើងបានរក្សានិងកសាងប្រទេសជាតិ យ៉ាងដូចម្ត៉េច តាមនោះយើងត្រូវមានមនសិការរក្សាមាតុប្រទេសជាទីស្រឡាញ់”៕