កម្មវិធីសិល្បៈពិសេសរំលឹកខួប ១១២ ឆ្នាំនៃដំណើរចេញទៅឯបរទេស ស្វែងមាគ៌ា សង្គ្រោះជាតិរបស់លោកប្រធានហូជីមិញ

Chia sẻ

(VOVWORLD) - ដោយប្រធានបទ “ចម្រៀងហូជីមិញលាន់លឺកងរំពងជារៀងរហូត” កម្មវិធីសិល្បៈ មានគោលបំណងក្រើនរំលឹកមនុស្សជំនាន់បច្ចុប្បន្នកុំឲ្យភ្លេចគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ។

កម្មវិធីសិល្បៈពិសេសរំលឹកខួប ១១២ ឆ្នាំនៃដំណើរចេញទៅឯបរទេស ស្វែងមាគ៌ា សង្គ្រោះជាតិរបស់លោកប្រធានហូជីមិញ - ảnh 1ឈុតសិល្បៈក្នុងកម្មវិធីបានបង្ហាញឡើងវិញនូវដំណើរចេញទៅបរទេសស្វែងរកមាគ៌ាសង្គ្រោះជាតិរបស់លោកប្រធានហូជីមិញ។ (រូបថត៖ VOV)
កាលពីយប់ថ្ងៃទី ៥ ខែមិថុនា គណៈកម្មាធិការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាបុណ្យធំៗទីក្រុងហូជីមិញ បានប្រារព្ធកម្មវិធីសិល្បៈពិសេសក្នុងឱកាស រំលឹកខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០-ថ្ងៃទី ១៩ ឧសភា ឆ្នាំ២០២៣) និងរំលឹកខួប ១១២ ឆ្នាំនៃដំណើរចេញទៅឯបរ ទេសស្វែងរកមាគ៌ាសង្គ្រោះជាតិរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩១១ - ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣)។ ដោយប្រធានបទ “ចម្រៀងហូជីមិញលាន់លឺកងរំពងជារៀងរហូត” កម្មវិធីសិល្បៈ មានគោលបំណងក្រើនរំលឹកមនុស្សជំនាន់បច្ចុប្បន្នកុំឲ្យភ្លេចគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ។ ទីក្រុងហូជីមិញគឺជាកន្លែងដែលលោកប្រធានហូជីមិញចាប់ ផ្តើមដំណើរចេញទៅបរទេសស្វែងរកមាគ៌ាសង្គ្រោះជាតិ ហើយមានកិត្តិយសដោយ ត្រូវបានដាក់ឈ្មោះតាមលោកប្រធានផងដែរ។ ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ទីក្រុង មានការផ្លាស់ប្តូរដ៏ធំធេងជាច្រើនជាមួយនឹងការប្តេជ្ញាចិត្ត "ជាមួយប្រទេសជាតិទាំងមូល ដើម្បីប្រទេសជាតិទាំងមូល"។ ឈុតសិល្បៈដ៏វិសេសវិសាលបានបង្កើតឡើងវិញនូវដំណើរ នៅបរទេសរបស់លោកប្រធានហូជីមិញរហូតមកដល់វិលត្រឡប់មកប្រទេសវិញដើម្បីប្រយុទ្ធ អានសេចក្តីប្រកាសឯករាជ្យ ដែលបង្កើតឡើងប្រទេសវៀតណាមសាធារណៈ រដ្ឋប្រជាធិបតេយ្យ៕

ប្រតិកម្មទៅវិញ