ថ្លែងនៅពិធីបើក អនុលេខានៃគណៈកម្មាធិការបក្សខេត្ត Ha Tinh លោក Hoang Trung Dung បានសង្កត់ធ្ងន់ថា: រយៈពេល ៥១ ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែពលីកម្មរបស់យុទ្ធនារីស្ម័គ្រចិត្តទាំង ១០នាក់និងវីរបុរស វីរភាពនៅក្នុងតំបន់ដី Dong Loc គឺជានិមិត្តសញ្ញាចែងចាំងនៃវីរៈបដិវត្តន៍។
កម្មវិធីសិល្បះ “Dong Loc - ផ្កាអមតៈ” បានបង្ហាញឡើងវិញនូវរូបភាពនៃទឹកដី Ha Tinh ដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍ និងជាទីកន្លែងបង្កើតវីរជនជាច្រើននិងប្រជាជនដ៏អស្ចារ្យសម្រាប់ប្រទេសជាតិ។ កម្មវិធីនេះក៏ជាការតបស្នងសងគុណរបស់ជំនាន់វ័យក្មេង ចំពោះការពលីរបស់ជីដូនជីតា ព្រមទាំងមោទនភាពនិងការប្តេជ្ញាចិត្តដើម្បីដណ្តើមបានជ័យជម្នះថ្មីនៅក្នុងយុគ្គសម័យថ្មី៕