កម្មវិធីដាំដើមឈើ ១ ពាន់លានដើមនិងការពារអភិវឌ្ឍព្រៃឈើ

Chia sẻ

(VOVWORLD) -  នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទើបបានចុះហត្ថលេខាលើសារាចណែនាំស្តីពីការរៀបចំចលនា “បុណ្យ តេតដាំដើមឈើ” និងបង្កើនការងារការពារនិងអភិវឌ្ឍន៍ព្រៃឈើចាប់ពីដើមឆ្នាំ ២០២១នេះ។

ចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសកលលោក  ព្យុះទឹកជំនន់ ការបាក់ដី គ្រោះរាំងស្ងួត ការជ្រាបចូលទឹកប្រៃ បណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន ដែលកំពុងដាក់ចេញនូវតម្រូវការ ការពារ និងអភិវឌ្ឍព្រៃឈើកាន់តែខ្លាំងឡើង ហើយគឺជាកិច្ចការបន្ទាន់និងភារកិច្ចយុទ្ធសាស្រ្តរយៈពេលវែងផងដែរ។

ដើម្បីពង្រីកលទ្ធផលដែលទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងមក ជំនះនូវបញ្ហាសេសសល់និងចំណុចខ្វះខាត ព្រមទាំងអនុវត្តយ៉ាងសកម្មនូវការគ្រប់គ្រង ការការពារ និងការដាំដើមឈើក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ នៅឆ្នាំឆ្លូវត្រីស័ក  ២០២១នេះ ប្រទេសជាតិទាំងមូល ត្រូវរួមកម្លាំងកាយចិត្តដើម្បីដាំឲ្យបានដើមឈើចំនួន ១ពាន់លានដើម ក្នុងដំណាក់កាល ២០២១ - ២០២៥។

យ៉ាងណាមិញ ស្ថាប័នមានសមត្ថកិច្ចត្រូវផ្តោតលើដំណោះស្រាយដើម្បីបន្តផ្សព្វផ្សាយឃោសនានិងរៀបចំការអនុវត្តច្បាប់រុក្ខកម្មឱ្យបានល្អ ដោយធានាថា ច្បាប់ត្រូវបានអនុវត្តស្របគ្នានិងប្រកប ដោយប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈអំពីតួនាទី ផលប៉ះពាល់និងតម្លៃរបស់ព្រៃឈើ ក៏ដូចជា អត្ថន័យនៃការដាំដើមឈើ ការការពារព្រៃឈើ ការការពារបរិស្ថានអេកូឡូស៊ី ការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសលើកទឹកចិត្តឱ្យមានការចូលរួមពីសង្គមទាំងមូល ដោយរួមកម្លាំងកាយចិត្តដើម្បីដាំដើមឈើផងដែរ៕

ប្រតិកម្មទៅវិញ