កម្មវិធីជួបប្រាស្រ័យសិល្បៈពិសិដ្ឋវៀតណាមលើកទី២

Chia sẻ
Vovworld-កម្មវិធីបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៧កក្កដាខាងមុខនៅទីក្រុង​ហាណូយ​សំដៅលើកដម្កើងនិងរំលឹកគុណបណ្ដាវីរៈយុទ្ធជនពលីដែលបានក្លាហាន​ពលីកម្មសាច់ស្រស់ឈាមស្រស់ដើម្បីមាតុប្រទេស។


កម្មវិធីជួបប្រាស្រ័យសិល្បៈពិសិដ្ឋវៀតណាមលើកទី២ - ảnh 1
កម្មវិធីជួបប្រាស្រ័យសិល្បៈពិសិដ្ឋវៀតណាមលើកទី១ (congluan.vn)

        Vovworld-កម្មវិធីបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៧កក្កដាខាងមុខនៅទីក្រុង​
ហាណូយ​សំដៅលើកដម្កើងនិងរំលឹកគុណបណ្ដាវីរៈយុទ្ធជនពលីដែលបាន
ក្លាហាន​ពលីកម្មសាច់ស្រស់ឈាមស្រស់ដើម្បីមាតុប្រទេស។

កម្មវិធីជួបប្រាស្រ័យសិល្បៈពិសិដ្ឋវៀតណាមលើកទី២នឹងឆ្លុះបញ្ចាំងនូវរូបភាព
វៀតណាម ប្រទេសជាតិរបស់កុលបុត្រអង់អាចក្លាហាន។ រដ្ឋមន្ត្រីក្រសួងការងារ​យុទ្ធជនពិការនិងសង្គមកិច្ចលោកស្រី Pham Thi Hai Chuyen បានឲ្យដឹងថា៖

        “កម្មវិធីពិសិដ្ឋវៀតណាមលើកទី២ជាកម្មវិធីមានអត្ថន័យ។ កម្មវិធីជាឱកាស​ដើម្បីថ្លែងអំណរគុណបណ្ដាអង្គការដែលបានរួមវិភាគទានថវិការសំដៅជួយឧបត្ថម្ភ​មុខសញ្ញាមានគុណបំណាច់។ កម្មវិធីលើកទី១បានឧបត្ថម្ភផ្ទាល់សំរាប់មុខសញ្ញា​មួយ​ចំនួននិងកម្មវិធីលើកនេះនឹងលៃទុកថវិការដើម្បីជួយឧបត្ថម្ភដល់ខេត្ត Ha Tinh៕”

ប្រតិកម្មទៅវិញ