កម្មវិធីជួបប្រាស្រ័យថ្នាក់ជាតិជាមួយគំរូឆ្នើមក្នុងការសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថហូជីមិញ

Chia sẻ

(VOVWORLD) -  នាយប់ថ្ងៃទី ៥ ខែធ្នូ គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម បានរៀបចំកម្មវិធីជួបប្រាស្រ័យថ្នាក់ជាតិជាមួយគំរូឆ្នើមក្នុងការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់ហូជីមិញ ដោយដាក់ឈ្មោះថា “ហូជីមិញ - ដំណើរការប្រាថ្នាឆ្នាំ ២០២១”។

កម្មវិធីជួបប្រាស្រ័យថ្នាក់ជាតិជាមួយគំរូឆ្នើមក្នុងការសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថហូជីមិញ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងកម្មវិធី (រូបថត៖TTXVN)

កម្មវិធីនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅតាមរយៈរឿងរ៉ាវ និងរបាយការណ៍អំពីគំរូឆ្នើមជាមួយនឹងវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត និងតែងតែលើកតម្កើងភាពក្លាហាន ឆន្ទៈ និងសេចក្តីប្រាថ្នាក្នុងការរួមចំណែកស្មារតីនៃការពឹងផ្អែកលើខ្លួនឯង ការក្រោកឡើងក្នុងជីវភាព, នាំមកនូវតម្លៃជាក់ស្តែងដល់សហគមន៍និងសង្គម, រីកសាយភាយ សេចក្តីប្រាថ្នាដើម្បីកសាងមាតុភូមិនិងប្រទេសជាតិ កាន់តែសម្បូររុងរឿងនិងសុភមង្គល ក៏ដូចជា តំរង់ទិសនៃប្រព័ន្ធតម្លៃស្នូលរបស់ប្រជាជនវៀតណាមក្នុងយុគសម័យថ្មី។ លោក Nguyen Hoang Khanh អ្នកឈ្នះកម្មវិធី ផ្លូវឡើងកំពូល Olympia ឆ្នាំ ២០២១ បានចែករំលែកថា៖ “រូបខ្ញុំផ្ទាល់យល់ឃើញថា នេះជាការជឿជាក់ដែលលោកប្រធានហូជីមិញផ្តល់ជូនចំពោះយុវជនជំនាន់ក្រោយដែលជាម្ចាស់អនាគតប្រទេសជាតិ។ នេះជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់រូបខ្ញុំក្នុងការខិតខំហ្វឹកហាត់ និងកែលម្អខ្លួនឯងជារៀងរាល់ថ្ងៃ ដោយធ្វើតាមបណ្តាំរបស់លោកប្រធានហូជីមិញ ហើយខ្ញុំចាត់ទុកជ័យជំនះរបស់ខ្ញុំនៅកម្មវិធី ផ្លូវឡើងកំពូល Olympia ជាជំហានដ៏សំខាន់សម្រាប់ភាពជោគជ័យរបស់ខ្ញុំ ហើយខ្ញុំអាចបន្តយកឈ្នះរង្វាន់កំពូលជាងនេះទៀតនាពេលអនាគត”។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា កម្មវិធីជួបប្រាស្រ័យឆ្នាំនេះមានសារៈសំខាន់ពិសេស ឆ្នាំនេះជាឆ្នាំខួបលើកទី ១១០ នៃការចាកចេញទៅស្វែងរកមាគ៌ាសង្គ្រោះប្រទេសជាតិរបស់លោកប្រធានហូជីមិញ  និងរយៈពេល ៨០ ឆ្នាំនៃថ្ងៃដែលលោកប្រធានវិលត្រឡប់មកស្រុកវិញ លោកបានដឹកនាំបដិវត្តន៍វៀតណាមដោយផ្ទាល់ បើកទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងនិងគួរជាទីមោទនៈរបស់ប្រទេសជាតិ។

ក៏នៅក្នុងកម្មវិធីនោះដែរ ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញផ្តល់និមិត្តរូបដល់បុគ្គលនិងសមូហភាពឆ្នើមចំនួន ២២ ក្នុងការសិក្សានិងអនុវត្តន៍តាមសតិអារម្មណ៍សីលធម៌ និងរចនាបទរបស់លោកហូជីមិញក្នុងឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ