កម្មវិធី “បេះដូងកោះសមុទ្រ”ដ៏កក់ក្តៅ

Chia sẻ
(VOVworld)-កម្មវិធី “បេះដូងសមុទ្រ” ដោយសមគម
អ្នកកាសែតវៀតណាមរៀបចំឡើង បានប្រព្រឹត្តទៅ
យ៉ាងកក់ក្តៅនិងពោពេញទៅដោយអត្ថន័យនាយប់
ថ្ងៃទី១០មិនានៅទីក្រុងហាណូយ។

(VOVworld)-កម្មវិធី “បេះដូងសមុទ្រ” ដោយសមគមអ្នកកាសែតវៀតណាមចំឡើង
បានប្រព្រឹត្តទៅយ៉ាងកក់ក្តៅនិងពោពេញទៅដោយអត្ថន័យនាយប់ថ្ងៃទី១០មិនានៅ
ទីក្រុងហាណូយ។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh និង តំ
ណាងក្រសួងផ្នែកនានា រួមទាំងអង្គភាពអាជីវកម្ម សម្បុរសជនជាច្រើនរូបបាន ចូលរួមនិងជួយឧបត្ថម្ភកម្មវិធីនេះ។

កម្មវិធី “បេះដូងកោះសមុទ្រ”ដ៏កក់ក្តៅ - ảnh 1
តំណាងនានាជួប្រាស្រ័យជាមួយគ្រួសារអ្នកនេសាទ
(រូបថតៈ Lam Khanh/TTXVN)

        ថ្លែងមតិក្នុងកម្មវិធី លោក​Pham Binh Minh សង្កត់ធ្ងន់ថា “បេះដូងកោះសមុទ្រ”
 ជាកម្មវិធីជាក់ស្តែង បំរើការផ្តួចផ្តើមគំនិតដ៏ធំធេងអំពីការងារកោះសមុទ្ររបស់បក្ស់
និងរដ្ឋវៀតណាម ព្រមទាំងបំផុស និងពង្រីកប្រពៃណីស្នេហាជាតិរបស់ប្រជាជន
វៀតណាម លើកកំពស់ពីគំរូរបស់វីរៈយុទ្ធជនដែលអង់់អាចក្លាហានច្បាមជាប់សមុទ្រ រួមចំណែកក្នុងការអះអាងឆន្ទះរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជន វៀតណាមទាំងមូលចំពោះបុព្វហេតុការពារអធិបតេយ្យភាពកោះសមុទ្ររបស់
មាតុប្រទេស។

        កម្មវិធីជាសកម្មភាពជាក់ស្តែង ពោពេញទៅដោយអត្តចរិតមនុស្សសាស្រ្ត សំ
ដៅចែករំលែកការលំបាកជាមួយអ្នកនេសាទផងដែរ៕

ប្រតិកម្មទៅវិញ