កម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសប្រមាណ ១០០០នាក់នឹងចូលរួមមហោស្រពវិទ្យុជាតិ លើកទី ១៦

Chia sẻ
(VOVWORLD) - ដើម្បីត្រៀមរៀបចំសម្រាប់មហោស្រពវិទ្យុជាតិលើកទី១៦ - ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៥ ខែមីនា សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy និងគណៈប្រតិភូនៃវិទ្យុសម្លេងវៀតណាមបានជួបសំណេះសំណាល និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa។
កម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសប្រមាណ ១០០០នាក់នឹងចូលរួមមហោស្រពវិទ្យុជាតិ លើកទី ១៦ - ảnh 1អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy ថ្លែងមតិក្នុងជំនួបនេះ។ រូបថត៖ VOV

តាមផែនការ មហោស្រពវិទ្យុជាតិលើកទី១៦ ដោយវិទ្យុសម្លេងវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa រៀបចំឡើងចាប់ពីថ្ងៃទី ៩-១៤ ខែកក្កដា; តាមគម្រោង នឹងមានកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសប្រមាណ ១០០០នាក់នឹងចូលរួម មកពីគណៈប្រតិភូជាង ៨០  ក្រុម មកពីស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ និងទូរទស្សន៍វៀតណាមទូទាំងប្រទេស។ អញ្ជើញថ្លែងនៅទីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បានសង្កត់ធ្ងន់ថា៖ “មហោស្រពលើកនេះ ត្រូវតែបំពេញតាមតម្រូវការនៃការច្នៃប្រឌិត រស់រវើក ទាក់ទាញ និងគួរអោយចាប់អារម្មណ៍។ ខ្ញុំជឿជាក់ថា មហោស្រពវិទ្យុជាតិដែលប្រារព្ធឡើងនៅ Thanh Hoa នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយនឹងជាសកម្មភាពអបអរសាទររាល់សកម្មភាពរបស់ប្រទេសជាតិនិងរបស់ខេត្ត Thanh Hoa ផងដែរ”៕

ប្រតិកម្មទៅវិញ