កម្មាភិបាល កងកម្លាំងនគរបាលប្រជាជនម្នាក់ៗ ត្រូវតែខិតខំប្រឹងប្រែងខ្ពស់បំផុតដើម្បីអនុវត្តន៍ប្រការទាំង ៦ ដែលលោកប្រធានហូជីមិញបង្រៀន

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែមីនា នៅទីក្រុងហាណូយ គណៈកម្មាធិការនគរបាលមជ្ឈិមបក្ស ក្រសួងនគរបាលបានប្រារព្ធពិធីរំលឹកខួបលើកទី ៧៥ ឆ្នាំ នៃទិវានគរបាលប្រជាជន ៧៥ ឆ្នាំនៃការសិក្សា និងអនុវត្តប្រការ ៦ យ៉ាង ដែលប្រធានហូជីមិញបានបង្រៀន; រយៈពេល ៧៥ ឆ្នាំនៃទិវាប្រពៃណីកសាងកងកម្លាំងនគរបាលប្រជាជន (១១ មីនា ១៩៤៨ - ១១ មីនា ២០២៣) និងបានទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ១។
កម្មាភិបាល កងកម្លាំងនគរបាលប្រជាជនម្នាក់ៗ ត្រូវតែខិតខំប្រឹងប្រែងខ្ពស់បំផុតដើម្បីអនុវត្តន៍ប្រការទាំង ៦ ដែលលោកប្រធានហូជីមិញបង្រៀន - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមពិធី (រូបថត៖ Trong Phu/VOV)

ថ្លែងមតិនៅពិធីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ប្រការទាំង ៦ យ៉ាងដែលលោកប្រធានហូជីមិញបានបង្រៀននគរបាលប្រជាជនគឺសិក្សាអំពីសីលធម៌បដិវត្តន៍ និងរចនាបទរបស់យុទ្ធជនកុម្មុយនិស្តសុចរិត។ ជំរុញការរៀនសូត្រ និងការអនុវត្តនូវប្រការទាំង ៦ ដែលលោកប្រធានហូជីមិញបង្រៀនបានក្លាយទៅជាការងារជាប្រចាំ ជ្រាបចូលទៅក្នុងរបៀបរស់នៅ ពីការគិត និងការប្រព្រឹត្តរបស់កម្មាភិបាលនគរបាលប្រជាជនម្នាក់ៗ៖ “កម្មាភិបាលនិងកងកម្លាំងនគរបាលប្រជាជនម្នាក់ៗ ត្រូវតែ  “ឆ្លុះមើលដោយខ្លួនឯង, កែប្រែដោយខ្លួនឯង", ហាត់ពុតដោយខ្លួនឯង;  ត្រូវតែដឹងយ៉ាងស៊ីជម្រៅអំពីខ្លួនឯងជានិច្ច ហើយត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអនុវត្តប្រការទាំង ៦ ដែលលោកប្រធាន ហូជីមិញបង្ហាត់បង្រៀន។ កម្មាភិបាល និងកងកម្លាំងនគរបាលប្រជាជនត្រូវតស៊ូយ៉ាងម៉ឺងម៉ាត់និងខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ រុញថយក្រោយស្ថានភាពឧិនភាពនៃសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ ក៏ដូចជា "ការវិវឌ្ឍន៍ដោយខ្លួនឯង" និង "ការភ្ញាក់រលឹកដោយខ្លួនឯង"។ តស៊ូយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនប្រឆាំងអំពើពុករលួយ និងភាពអសកម្ម ដោយស្មារតីគ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែងទាល់តែសោះ”។

កម្មាភិបាល កងកម្លាំងនគរបាលប្រជាជនម្នាក់ៗ ត្រូវតែខិតខំប្រឹងប្រែងខ្ពស់បំផុតដើម្បីអនុវត្តន៍ប្រការទាំង ៦ ដែលលោកប្រធានហូជីមិញបង្រៀន - ảnh 2លោករដ្ឋមន្ត្រី To Lam និងអនុរដ្ឋមន្ត្រី Tran Quoc To ប្រគល់វិញ្ញាបនបត្រដល់បុគ្គល និងអង្គភាពជាគំរូក្នុងការអនុវត្តប្រការ ៦ យ៉ាង ដែលលោកប្រធានហូជីមិញបង្រៀននគរបាលប្រជាជន។ (រូបថត៖ Trong Phu/VOV)

នៅក្នុងពិធីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី១ ដល់កងកម្លាំងនគរបាលប្រជាជនទាំងមូល ចំពោះស្នាដៃឆ្នើមក្នុងបុព្វហេតុកសាង និងការពារសន្តិសុខជាតិ។ ថ្នាក់ដឹកនាំនគរបាលបានប្រគល់ប័ណ្ណសរសើរដល់បុគ្គល និងសមូហភាពឆ្នើមចំនួន ៧៥   ដែលមានភាពជឿនលឿនក្នុងការសិក្សា និងអនុវត្តនូវប្រការទាំង ៦ យ៉ាងដែលលោកប្រធានហូជីមិញបានបង្ហាត់បង្រៀន៕

ប្រការ ៦ យ៉ាងដែលលោកប្រធានហូជីមិញបង្រៀននគរបាលប្រជាជន

“សម្រាប់ខ្លួនឯងគឺត្រូវព្យាយម សន្សំសំចៃ ស្មោះត្រង់ សុចរិត។

សម្រាប់មិត្តរួមការងារ ត្រូវចេះជួយទំនុកបំរុងគ្នាទៅវិញទៅមក

សម្រាប់រដ្ឋាភិបាល ត្រូវតែស្មោះត្រង់ជាដាច់ខាត។

សម្រាប់ប្រជាជនត្រូវតែចេះគោរព ចេះគួរសម។

សម្រាប់ការងារ ត្រូវមានចិត្តលះបង់។

សម្រាប់សត្រូវ យើងត្រូវតែតាំងចិត្ត ឆ្លាតវៃ”៕ 

ប្រតិកម្មទៅវិញ