|
ប្រាសាទព្រះវិហារ |
(VOVworld)-នាយប់ថ្ងៃទី១១វិច្ឆិកា សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុនសែន បានមាន
បទថ្លែងមតិលើទូរទស្សន៌ជាតិកម្ពុជា (TVK)ដោយជូនដំណឹងជាមួយប្រជា ជនលើទូ
ទាំងប្រទេស អំពីការដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ)ចេញសាលក្រមថាដំបន់
ដីចំនួន៤,៦គីឡូម៉ែត្រក្រឡាជំវិញប្រាសាទព្រះវិហារចំណុះកម្ពុជា និងកម្លាំងទាំង
ឡាយរបស់ថៃត្រូវដកចេញពីតំបន់នោះ។ សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា សាល
ក្រមរបស់ ICJ មានអាត្ថន័យប្រវត្តិសាស្រ្តដ៏ធំធេង និងគូសសញ្ញា១ អំពីការខំប្រឹង
ប្រែងរបស់រដ្ឋាផិបាលកម្ពុជាក្នុងការដោះស្រាយជំលោះដែនដី ជាមួយថៃដោយសន្តិ
វិធីផ្អែកលើច្បាប់អន្តរជាតិ។ សម្តេចហ៊ុនសែនអះអាងថែមទៀតថា កម្ពុជានឹងគោរព
ការសន្យាជាមួយថៃជម្រុញរាល់សកម្មភាពបង្កើនទំនាក់ទំនង ដ៏ល្អប្រសើសំដៅក
សាងតំបន់ព្រំដែន១សន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ៕