កម្ពុជារៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពដើម្បីអបអរជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម

Chia sẻ
(VOVWORLD) - ដើម្បីអបអរសាទរខួបលើកទី ៤០ នៃទិវារំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម (ថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ ខែមករាឆ្នាំ ២០១៩) នាថ្ងៃទី៦ខែមករា សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពកម្ពុជា បានរៀបចំ ពាន រង្វាន់ប្រកួតបាត់ទាត់មិត្តភាព។ ក្រុមយុវជននៃស្ថានទូតវៀតណាមនិងតំណាងភ្នាក់ ងារនានាអមស្ថានទូតត្រូវបានអញ្ជើញចូលរួមវគ្គប្រកួតមិត្តភាពនេះផងដែរ។

ចូលរួមក្នុងការប្រកួតនេះក្រៅពីក្រុមយុវជនវៀតណាម នៅមានក្រុមផ្សេងចំនួន៣ទៀត រួមមាន៖ ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពកម្ពុជា ក្រុមតារាកម្ពុជានិងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា (CPP) ។

លទ្ធផលចុងក្រោយ គឺ ក្រុមតារាកម្ពុជាទទួលបានជ័យជំនះក្នុងការប្រកួតប្រជែងដោយផ្ទាល់និងឈ្នះពានរង្វាន់ជើងឯកតែម្តង៕

ប្រតិកម្មទៅវិញ