កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ជិត ១ ពាន់នាក់

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ៤ ខែឧសភាកម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩៣៨ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ។ 
 កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ជិត ១ ពាន់នាក់ - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN)

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថាអ្នកជំងឺទាំង ៩៣៨ នាក់សុទ្ធតែបានពាក់ព័ន្ធនឹង  “ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ដែលបានរស់នៅតាមខេត្ត ក្រុងចំនួន ១២។ ដូច្នេះ គិតត្រឹមថ្ងៃទី ៤ ខែឧសភា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៦ ២៩៩ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ១០៧ នាក់។ មុននេះ កាលពីយប់ថ្ងៃទី ៣ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសសេចក្ដីសម្រេចស្ដីពីការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ចាប់ពីថ្ងៃទី ៦ ខែឧសភាខាងមុខ។ ទោះយ៉ាងណាក៏ដោយ អាជ្ញាធររាជធានីភ្នំពេញនិងខេត្តកណ្ដាលនឹងនៅតែអនុវត្តវិធានការបិទខ្ទប់សម្រាប់ផ្នែកមួយចំនួននៃភូមិសាស្ត្រទាំងពីរខាងលើ ព្រមទាំងដាក់ចេញវិធានការចាំចាប់ផ្សេងទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ៕

ប្រតិកម្មទៅវិញ