កម្ពុជាបើកសម្ពោធរោងចក្រទឹកដោះគោសាជីវកម្មជាមួយវៀតណាម

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី២៥ ឧសភា នៅរាជធានី
ភ្នំពេញ ក្រុមហ៊ុនទឹកដោះគោអង្គរ ដែលជាក្រុមហ៊ុន
សាជីវកម្មមួយរវាងក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀត
ណាម Vinamilk ជាមួយដៃគូនៅកម្ពុជានោះគឺក្រុមហ៊ុន
 BPC បានបើកសម្ពោធរោងចក្រទឹកដោះគោអង្គរ។
កម្ពុជាបើកសម្ពោធរោងចក្រទឹកដោះគោសាជីវកម្មជាមួយវៀតណាម - ảnh 1
ទិដ្ឋភាពនៃពិធីបើកសម្ពោធរោងចក្រទឹកដោះគោអង្គរ (រូបថត៖Chi Hung/Vietnam+)

(VOVworld) - នាព្រឹកថ្ងៃទី២៥ ឧសភា នៅរាជធានីភ្នំពេញ ក្រុមហ៊ុនទឹកដោះគោ
អង្គរ ដែលជាក្រុមហ៊ុនសាជីវកម្មមួយរវាងក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម
Vinamilk ជាមួយដៃគូនៅកម្ពុជានោះគឺក្រុមហ៊ុន BPC បានបើកសម្ពោធរោងចក្រទឹក
ដោះគោអង្គរ។នេះជារោងចក្រទឹកដោះគោដំបូងនិងតែមួយគត់នៅកម្ពុជាក្រោម
របៀបសាជីវកម្មវិនិយោគ។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី កម្ពុជាលោកស្រី
ម៉ែន សំអន បានឲ្យដឹងថា ការកសាងរោងចក្រទឹកដោះគោអង្គរ បានបង្ហាញនូវ
ចំណងមិត្តភាពយូរអង្វែងនិងស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។តាមលោកស្រីថា
ការបង្កើតរោងចក្រនេះមិនត្រឹមតែរួមចំណែកជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចនៃ
ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងនាំមកនូវផលប្រយោជន៍យូរ អង្វែងក្នុងការ
អភិវឌ្ឍន៍កម្លាំងរាងកាយនិងបញ្ញាសំរាប់ប្រជាជន ជាពិសេសគឺកុមារ ជាមុខសញ្ញា
ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។រោងចក្រទឹកដោះគោអង្គរ
មានទុនវិនិយោគសរុបចំនួន២៣លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ