កម្ពុជាចងចាំជានិច្ចការជួយឧបត្ថម្ភរបស់កម្មាភិបាល អ្នកជំនាញការនិងកងទ័ពស្ម័គ្រចិត្តវៀតណាម

Chia sẻ
(VOVWORLD) -ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចសាយ ឈុំនិងឧបនាយករដ្ឋមន្ត្រីនិងជាប្រធាន សមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន បានអញ្ជើញទទួលជួប ដាច់ដោយឡែកជាមួយគណៈប្រតិភូអតីតយុទ្ធជនស្ម័គ្រចិត្ត អតីតអ្នកជំនាញការនិងគ្រួ សារគោលនយោបាយវៀតណាម ដឹកនាំដោយលោក Vu Mao ប្រធានមជ្ឈឹមសមាគមមិត្តភាព វៀតណាម-កម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ កក្កដា ដល់ថ្ងៃទី៣សីហា តាមសេចក្តីអញ្ជើញរបស់សមាគមមិត្តភាពកម្ពុជា-វៀត ណាម។ 
កម្ពុជាចងចាំជានិច្ចការជួយឧបត្ថម្ភរបស់កម្មាភិបាល អ្នកជំនាញការនិងកងទ័ពស្ម័គ្រចិត្តវៀតណាម - ảnh 1 ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន អញ្ជើញទទួលជួបជាមួយគណៈប្រតិភូអតីតយុទ្ធជនវៀតណាម

  នៅក្នុងជំនួបនាថ្ងៃទី២៩កក្កដា ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចសាយឈុំ បាន អះអាងថា ប្រជាជននិងប្រទេសកម្ពុជា ជានិច្ចកាលចងចាំនូវការជួយឧបត្ថម្ភរបស់ កម្មាភិបាល អ្នកជំនាញការនិងកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការផ្តួលរំលំរបបប្រ ល័យពួជសាសន៍ ប៉ុលពត នាំមកភាពរស់រានមានជីវិតនិងការអភិវឌ្ឍន៍លើគ្រប់វិ ស័យសម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្ន។

        រីឯក្នុងជំនួបនាថ្ងៃទី៣១កក្កដា លោកជំទាវ ម៉ែន សំអនសង្ឈឹមថា សមាគមមិត្ត ភាពវៀតណាម-កម្ពុជានឹងក្លាយទៅជាស្ពានសម្រាប់ប្រទេសទាំងពីរ ជាពិសេស ជំនាន់វ័យក្មេងបន្តនិងរឹតបន្តឹងថែមទៀតប្រពៃណីសាមគ្គីផងដែរ៕

ប្រតិកម្មទៅវិញ