ជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះដោយអង្គការមនុស្សធម៌អន្តរជាតិមួយ របស់អឺរ៉ុប ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ រូបភាព៖ AFP/TTXVN |
អ្នកដែលត្រូវបានជួយសង្គ្រោះភាគច្រើនមកពីប្រទេសហ្គាំប៊ី និងសេណេហ្គាល់ ដែលទទួលរងការខះខាត់ទឹក ហត់នឿយ និងរលាកដោយប្រេងឥន្ធនៈ។ យោងតាមអ្នកនាំពាក្យរបស់ SOS Méditerranée ជនចំណាកស្រុកភាគច្រើនគឺជាអនីតិជនដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេតែម្នាក់ឯងដោយគ្មានក្រុមគ្រួសារទៅជាមួយ។
យោងតាមការប៉ាន់ប្រមាណរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) បានឲ្យដឹងថា មកទល់ពេលនេះ ជនចំណាកស្រុកជាង ១.៧២០នាក់បានបាត់ខ្លួននៅពេលព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុប៕