ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ចំនួនជាង៥១៨ពាន់ករណី

Chia sẻ
(VOVWORLD) - អាឡឺម៉ង់ កូរ៉េខាងត្បូង អ៊ីតាលី គឺជាប្រទេសដែលមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុតលើពិភពលោក ក្នុងនោះ កូរ៉េខាងត្បូងនាំមុខគេក្នុងចំនួនអ្នកស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយមាន ២៥៨ ករណី។
យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ១ ថ្ងៃទី ១២ ខែ មេសា (ម៉ោង វៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួនជាង ៤៩៩,៦ លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៦,២ លាននាក់។ សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតនៅលើពិភពលោក ដោយមាន អ្នកឆ្លងជំងឺជិត ៨២,១ លាននាក់ និងអ្នកស្លាប់ជាង ១ លាននាក់; បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួនជាង៥១៨ ពាន់ករណីនិងករណីស្លាប់ចំនួន១.៩២៤ករណី។ អាឡឺម៉ង់ កូរ៉េខាងត្បូង អ៊ីតាលី គឺជាប្រទេសដែលមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុតលើពិភពលោក ក្នុងនោះ កូរ៉េខាងត្បូងនាំមុខគេក្នុងចំនួនអ្នកស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយមាន ២៥៨ ករណី៕

ប្រតិកម្មទៅវិញ