(ប្រភព៖ Dan tri) |
ជាក់ស្តែង ការនាំចេញទំនិញសម្រេចបានជិត ៣១ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងខែដំបូងឆ្នាំ២០២២នេះ មានទំនិញនាំចេញចំនួន ៧ក្រុម ដែលសម្រេចបានប្រាក់ចំណូលពី ១ពាន់លានដុល្លារឡើងទៅ ដូចជា៖ វាយនភណ្ឌនិងកាត់ដេរ ឈើនិងផលិតផលពីឈើ មធ្យោបាយដឹកជញ្ជូននិងគ្រឿងបន្លាស់ ជលផល កាហ្វេ ម្រេច អង្ករជាដើម។
ផ្ទុយទៅវិញ តម្លៃប្រាក់នាំចូលក្នុងខែមករាបានឈានដល់ ២៩,៤ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចូលច្រើនបំផុតនៅតែជា កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់។
ទំនិញវៀតណាមត្រូវបាននាំចេញច្រើនជាងគេ ទៅកាន់ទីផ្សារចិន ដោយមានតម្លៃប្រហែល ៤០០ លានដុល្លារ។ បន្ទាប់មកគឺអាមេរិក កូរ៉េខាងត្បូង ហុងកុង និងជប៉ុន៕