កំណើនសេដ្ឋកិច្ចសកលលោកធ្លាក់ចុះដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន |
ខឿនសេដ្ឋកិច្ចពិភពលោកអាចនឹងមានកំណើន ២,៩ % នាឆ្នាំនេះ ដែលទាបជាង៣,២ % បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដោយសារផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន ព្រមទាំងមានសញ្ញាថយចុះរបស់ប្រាក់បៃតង ដោយសារការធ្លាក់ចុះនៃខឿនសេដ្ឋកិច្ចអាមេរិក ហើយលទ្ធភាពនៃការបន្ធូរបន្ថយវិធានការផ្នែកហិរញ្ញវត្ថុរបស់ធនាគារផ្ទុកបំរុងសហរដ្ឋអាមេរិក បានធ្វើឱ្យរូបិយប័ណ្ណផ្សេងទៀតធ្លាក់ចុះផងដែរ៕