កំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២៣ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបាន៥,៨%

Chia sẻ

(VOVWORLD) - កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើង ប្រមាណ ៥,៨% ក្នុងឆ្នាំនេះ និង ៦% ក្នុងឆ្នាំក្រោយ ពោលគឺធ្លាក់ចុះបន្តិចបើធៀបនឹង ការព្យាករណ៍កាលពីខែមេសាជាមួយនឹងកម្រិតកំណើន ៦,៥% និង ៦,៦%។

កំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២៣ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបាន៥,៨% - ảnh 1សន្និសីទសារព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា។
(រូបថត៖ vtc)
ក្នុងពេលជាមួយគ្នានោះ ការព្យាករណ៍អំពីអតិផរណាត្រូវបានកែសម្រួលឲ្យធ្លាក់ចុះពី ៤,៥% មក ៣,៨% សម្រាប់ឆ្នាំនេះ និងពី ៤,២% មក ៤% សម្រាប់ឆ្នាំក្រោយ។ នេះគឺជាខ្លឹមសារ ដែលបានលើកឡើងនៅក្នុងរបាយការណ៍យថាទស្សន៍អភិវឌ្ឍន៍អាស៊ី (ADO) ដែល ប្រកាសដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុងហាណូយ។ របាយការណ៍របស់ ADB បានចង្អុលបង្ហាញពីកត្តាស្នូលដែលប៉ះពាល់ដល់សេដ្ឋ កិច្ចវៀតណាម រួមមាន៖ ស្ថានការណ៍ធ្លាក់ចុះសេដ្ឋកិច្ចសកល ការរឹតបន្តឹងរូបិយវត្ថុនៅ ក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន និងការអាក់ខានដោយសារភាពតានតឹងខាងភូមិ សាស្ត្រនយោបាយសកលកំពុងកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ យោងតាម លោក Shantanu Chakraborty នាយក ជាតិ ADB ប្រចាំវៀតណាមថា សេដ្ឋកិច្ចវៀត ណាមត្រូវបានគេរំពឹងថានឹងងើបឡើងវិញយ៉ាងឆាប់រហ័សនាពេលខាងមុខ អាស្រ័យ ដោយការប្រើប្រាស់ក្នុងស្រុកដ៏ខ្លាំងក្លា គាំទ្រដោយអតិផរណាកម្រិតសមរម្យ ការពន្លឿនការបើកចំណាយដើមទុនវិនិយោគសាធារណៈ និងការកែលម្អសកម្មភាព ពាណិជ្ជកម្ម។
ក្នុងសន្និសីទសារព័ត៌មាន លោក Nguyen Ba Hung ប្រធានសេដ្ឋវិទូរបស់ ADB បានធ្វើអធិប្បាយថា៖ “កំណើនសេដ្ឋកិច្ចមានលទ្ធភាពងើបឡើងវិញ ក្នុងបរិបទនៃបញ្ហាប្រឈមជា ច្រើន។ ដូច្នេះ យថាទស្សន៍គឺមានសុទិដ្ឋិនិយមគួរសម។ សេដ្ឋកិច្ចនៅអភិវឌ្ឍន៍ក្នុងចន្លោះ កំណើនពី ៥,៨ ដល់ ៦% ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យដែលមានស្រាប់។ កត្តាផ្ទៃក្នុង និងគោលនយោបាយប្រកបដោយភាពម្ចាស់ការនឹងជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច។ ក្នុងនោះ ល្បឿននៃការអនុវត្តការវិនិយោគសាធារណៈរបស់រដ្ឋាភិបាលនឹងជះឥទ្ធិពលយ៉ាងច្រើនគួរសម។ ការវិនិយោគសាធារណៈនឹង បង្កើតភាពស្វាហាប់សម្រាប់សកម្មភាពសេដ្ឋកិច្ច ហើយបង្កើតមូលដ្ឋានគ្រឹះហេដ្ឋារចនា សម្ព័ន្ធប្រសើរជាងសម្រាប់ការអភិវឌ្ឍរយៈពេលមធ្យម និងរយៈពេលវែង”៕

ប្រតិកម្មទៅវិញ