នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau (ប្រភព៖ The Forward) |
កាលពីថ្ងៃទី១០ ខែមិថុនា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានទៅដល់ទីក្រុងគៀវ ដើម្បីបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ជាមួយនឹងការប្រកាសកញ្ចប់ជំនួយយោធា ដែលមានតម្លៃ ៥០០ លាន CAD (ស្មើនឹង ៣៧៥ លានដុល្លារអាមេរិក) ដល់ប្រទេសអឺរ៉ុបមួយនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងគៀវ លោកនាយករដ្ឋមន្ត្រី Trudeau បាននិយាយថា លើសពីនេះ កាណាដានឹងចូលរួមក្នុងកម្មវិធីពហុជាតិ ដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំងសម្រាប់អ៊ុយក្រែន។ មួយថ្ងៃមុននេះ សហរដ្ឋអាមេរិកក៏បានប្រកាសអំពីកញ្ចប់ជំនួយចំនួន ២,១ ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន ដែលរួមមានប្រព័ន្ធការពារដែនអាកាសសំខាន់ៗ និងគ្រាប់រំសេវ ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ទីក្រុងគៀវក្នុងរយៈពេលវែង។ ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនសរុបជិត ៤០ ពាន់លានដុល្លារអាមេរិក៕