កាណាដាចាត់ទុកវៀតណាមជាដៃគូសំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១០ មិថុនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកាណាដាលោក Shawn Perry Steil មកសម្ដែងការគួរសម ក្នុងឱកាសលោកចាប់ផ្ដើមបំពេញបេសកកម្មការទូតនៅវៀតណាម។
កាណាដាចាត់ទុកវៀតណាមជាដៃគូសំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍ - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ទទួលជួបឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម Shawn Perry Steil (រូបថត៖ Tuan Anh/baoquocte.vn)

លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son មានគោលបំណងថា ក្នុងអាណត្តិរបស់ខ្លួន លោកឯកអគ្គរដ្ឋទូត Shawn Perry Steil នឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - កាណាដា ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរឆ្ពោះទៅពិធីរំលឹកខួបលើកទី ៥ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ( ២០១៧ - ២០២២) និងខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣ - ២០២៣)។ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតសម្របសម្រួល ជំរុញដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ និងជាអាទិភាព ដូចជាការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ ១៩ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ ថាមពល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតងប្រកបដោយនិរន្តរភាពក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-កាណាដាអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Shawn Perry Steil បានអះអាងថា កាណាដាចាប់ទុកវៀតណាមជាដៃគូសំខាន់មួយក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា លោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ក្នុងនោះមានក្រសួងការបរទេស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទ្វេភាគី តំបន់ និងអន្តរជាតិនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ