រូបថតឧទាហរណ៍ (ប្រភព៖ baodautu) |
នាបច្ចុប្បន្ន មូលនិធិ SEACEF កំពុងប្រតិបត្តិការនៅប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន។ SEACEF ផ្តោតសំខាន់លើការផ្តល់ជំនួយឧបត្ថម្ភនិងពង្រីក បច្ចេកវិទ្យានិងគំរូធ្វើអាជីវកម្ម ដែលត្រូវបាបញ្ជាក់ជាសកល ដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងការផ្ទុកបំរុងនូវថាមពល ព្រមទាំងគំរូនៃការធ្វើអាជីវកម្មផ្សេងៗទៀតដែលជំរុញដំណើរការបំលាស់ប្តូរកាបូនទាប - ដូចជាយានយន្តអគ្គិសនី ប្រសិទ្ធភាពខាងថាមពល និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល ស្អាតជាដើម។
គេរំពឹងថាថវិកាទាំងនេះនឹងជួយបង្កើនលំហូរដើមទុនវិនិយោគជាបន្តទៀតទៅតាមគម្រោងវិនិយោគថាមពលស្អាតនៅទូទាំងអាស៊ីអាគ្នេយ៍កើនឡើងដល់ជា ៥០ ដង ព្រមទាំងជួយចិញ្ចឹមប្រព័ន្ធអេកូឡូស៊ីនៅតំបន់មូលដ្ឋានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីពង្រីកទីផ្សារច្រើនថែមទៀតផងដែរ៕