កញ្ចប់វ៉ាក់សាំងដើមដំបូងចំនួន៩៧ពាន់ដូសរបស់ Pfizer/BioNtech បានមកដល់វៀតណាម

Chia sẻ
(VOVWORLD) - នេះជាកញ្ចប់ដំបូងក្នុងចំនួនវ៉ាក់សាំងសរុប ៣១ លានដូស ដែល Pfizer/BioNtech បានសន្យាផ្គត់ផ្គង់ជូនវៀតណាមក្នុងឆ្នាំ២០២១។
កញ្ចប់វ៉ាក់សាំងដើមដំបូងចំនួន៩៧ពាន់ដូសរបស់ Pfizer/BioNtech បានមកដល់វៀតណាម - ảnh 1កញ្ចប់វ៉ាក់សាំងដើមដំបូងរបស់ Pfizer/BioNtech មកដល់ព្រលានយន្តហោះ Noi Bai។
នាព្រឹកថ្ងៃទី៧ ខែកក្កដា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អនុរដ្ឋមន្រ្តី ក្រសួងសុខាភិបាល វៀតណាម លោក Truong Quoc Cuong បានទទួលកញ្ចប់ វ៉ាក់សាំងបង្ការកូវីដ ១៩ ឈ្មោះ Comirnaty របស់ក្រុមហ៊ុន Pfizer/BioNtech ចំនួន ៩៧.១១០ដូស។ នេះជាកញ្ចប់ដំបូងក្នុងចំនួនវ៉ាក់សាំងសរុប ៣១ លានដូស ដែល Pfizer/BioNtech បានសន្យាផ្គត់ផ្គង់ជូនវៀតណាមក្នុងឆ្នាំ២០២១។
ថ្លែងនៅពិធីទទួលវ៉ាក់សាំង លោកអនុរដ្ឋមន្រ្តី Truong Quoc Cuong បានសង្កត់ ធ្ងន់ថា ក្រសួងសុខាភិបាលមានបំណងចង់ឲ្យក្រុមហ៊ុន Pfizer ធានាដំណើរការផ្គត់ផ្គង់ វ៉ាក់សាំងបង្ការ កូវីដ ១៩ Comirnaty គ្រប់៣១លានដូសជូនវៀតណាមក្នុងឆ្នាំ២០២១ ព្រមទាំងពិចារណាបំពេញបន្ថែម ២០ លានដូសទៀត ក៏ដូចជាផ្ទេរប្រគល់បច្ចេកវិទ្យា ផលិតវ៉ាក់សាំងសម្រាប់វៀតណាមនាពេលខាងមុខផងដែរ។
តាមការគ្រោងទុក ក្នុងខែកក្កដា នឹងបន្តមានកញ្ចប់វ៉ាក់សាំងបង្ការកូវីដ ១៩ ផ្សេងៗរបស់ Pfizer មកដល់វៀតណាម៕

ប្រតិកម្មទៅវិញ