កិច្ចសហប្រតិបត្តិការអំពីការប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់មិនមានប្រសិទ្ធភាព

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Tunisia លោក Hedi Majdoub បានចាត់ទុកថា៖ ការប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់គប្បីមានការទាក់ទង សមូហភាពនិងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត។
កិច្ចសហប្រតិបត្តិការអំពីការប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់មិនមានប្រសិទ្ធភាព - ảnh 1 កិច្ចសហប្រតិបត្តិការអំពីការប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់មិនមានប្រសិទ្ធភាព

(VOVworld) – រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Tunisia លោក Hedi Majdoub បានចាត់ទុកថា៖ ការប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់គប្បីមានការទាក់ទង សមូហភាពនិងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត។ នៅកិច្ចប្រជុំក្រុមទាក់ទង បណ្ដារដ្ឋមន្ត្រីមហាផ្ទៃនៃប្រទេសមេឌីទេរ៉ាណេនានា នាថ្ងៃទី ២៤ កក្កដា នៅទីក្រុង Tunis លោក Majdoub បានចាត់ទុកថា៖ គ្មានប្រទេសណាលើពិភព លោកអាចប្រឈមមុខដោយឡែកជាមួយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ក៏ដូចជា ការជះឥទ្ធិពលអវិជ្ជមាននៃបញ្ហានេះឡើង។ បណ្ដាប្រទេសអឺរ៉ុបត្រូវចាប់បង្ខំ ចូលរួមដ៏ទូលំទូលាយការប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់តាមរយៈការកសាង ផែនការធ្វើសកម្មភាពនិងគំរោងការណ៍បង្កលក្ខណៈងាយស្រួលសំរាប់ការធ្វើ សមាហរណកម្មសេដ្ឋកិច្ចសង្គមនៃជនអន្តោប្រវេសន៍។ ក្នុងពេលនោះ អ្នកប្រមុខ រដ្ឋាភិបាល Tunisia នាយករដ្ឋមន្ត្រី Youssef Chahed បានចាត់ទុកថា ៖ អន្តោប្រវេសន៍ខុសច្បាប់គឺជារូបសណ្ឋានបើកទូលាយមួយទៀតរបស់លទ្ធិ ភេវរកម្មនិងលទ្ធិជ្រុលនិយមសាសនាក៏ដូចជាបទល្មើសមានអង្គការ៕ 

ប្រតិកម្មទៅវិញ