កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាននៅតែបន្តក្នុងបរិបទនៃជំងឺកូវីដ១៩ ( Covid-19)

Chia sẻ
(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) ត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី ៩ ធ្នូនៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich ( ក្នុងនាមជាប្រធាន    អាស៊ានឆ្នាំ ២០២០ ។
កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាននៅតែបន្តក្នុងបរិបទនៃជំងឺកូវីដ១៩ ( Covid-19) - ảnh 1 សម័យបើកកិច្ចប្រជុំ ADMM ស្តីពីបញ្ហាជំងឺកូវីដ១៩ 

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថាជំងឺរាតត្បាតសកលកូវីដ១៩ បានពាល់យ៉ាធ្ងន់ធ្ងរដល់អាយុជីវិតនិងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន។ សន្តិភាពនិងស្ថិរភាពក្នុងតំបន់ កាន់តែផុយស្រួយនៅចំពោះមុខហានិភ័យនៃបញ្ហាភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខដែនសមុទ្រសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនិងសន្តិសុខប្រភពទឹកផងដែរ។ ក្នុងកាលៈទេសៈដ៏លំបាកបែបនេះ អាស៊ានបានបង្ហាញស្មារតីនៃ“ ភាពស្អិតរមួត” និង“ ការឆ្លើយតប យ៉ាងសកម្ម” ស្របតាមប្រធានបទនៃឆ្នាំអាស៊ាន ២០២០ ។

ក្នុងឆ្នាំ២០២០ គេបានប្រទះឃើញនូវការអភិវឌ្ឍយ៉ាងខ្លាំងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន ជាពិសេសក្នុងវិស័យបង្ការនិងទប់ស្កាត់នឹងជំងឺកូវីដ១៩ដោយមានការលើកឡើងគំនិតផ្តួចផ្តើមជាក់ស្តែងមួយចំនួន ដូចជាមូលនិធិអាស៊ានសម្រាប់ការឆ្លើយតបទៅនឹងជំងឺ Covid-19; ឃ្លាំងទុកបំរុងសម្ភារៈបរិក្ខាពេទ្យ និងផែនការមេស្តីពីការស្តារអាស៊ានឡើងវិញក្រោយវិបត្តិជំងឺ Covid-១៩ ជាដើម។ ក្នុងវិស័យការពារប្រទេស រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា៖

«យើងនៅតែរក្សាបាននូវសន្ទុះនៃកិច្ចសហប្រតិបត្តិការការពារជាតិក្នុងអាស៊ាន តាមរយៈការប្រើប្រាស់មូលដ្ឋាន ឌីជីថលប្រកបដោយភាពច្នៃប្រឌិតដើម្បីបម្រើការទំនាក់ទំនងខាងព័ត៌មាននិងរៀបចំកិច្ចប្រជុំនានាតាមប្រព័ន្ធអនឡាញ ។ ផ្អែកលើសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកាលពីខែកុម្ភៈឆ្នាំ ២០២០ យើងខ្ញុំបានបង្កើនកិច្ចសហប្រតិបត្តិការលើការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ     កូវីដ១៩ តាមរយៈការចែករំលែកព័ត៌មាននិងបទពិសោធន៍ ក៏ដូចជាការ គាំទ្រនិងផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យ ការគ្រប់គ្រងលើការធ្វើដំណើរឆ្លងកាត់ព្រំដែន និងកិច្ចសហការក្នុងការអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តនិងវ៉ាក់សាំងជាដើម ព្រមទាំង បានរៀបចំ ការធ្វើហាត់សមដោះស្រាយតាមប្រព័ន្ធអនឡាញស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវដ១៩ នៃកម្លាំងពេទ្យយោធាអាស៊ានប្រកបដោយជោគជ័យកាលពីខែឧសភាឆ្នាំ ២០២០ ផងដែរ»៕

ប្រតិកម្មទៅវិញ