កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - រុស្ស៊ីដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៥ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកនាយឧត្តមសេនីយ៍ Sergey Shoigu បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ក្នុងឱកាសលោក និងគណៈប្រតិភូយោធាជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី។
កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - រុស្ស៊ីដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់ - ảnh 1 នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅទីស្នាក់ការក្រសួងការពារជាតិរុស្ស៊ី (រូបថត៖ qdnd.vn)

ក្នុងជំនួបពិភាក្សានេះ រដ្ឋមន្រ្តីទាំងពីររូបនេះបានឯកភាពគ្នានិងវាយតម្លៃថាកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមកត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅនិងទូលំទូលាយ ដែលនាំមកនូវប្រសិទ្ធភាពជាក់ស្តែង ព្រមទាំងពង្រឹងជំនឿទុកចិត្តខាងនយោបាយ និងស្របនឹងការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - រុស្ស៊ី។ ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រីទាំងពីររូបនេះក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃការទុកចិត្តខាងនយោបាយ ហើយយោងតាមឯកសារដែលភាគីទាំងពីរបានចុះហត្ថលេខា ជាពិសេសគឺ“ សេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម” បានរួមចំណែកក្នុងការជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងនិងទូលំទូលាយផងដែរ។ តាមនោះភាគីទាំងពីររូបនេះនឹងបង្កើនការចែករំលែកទស្សនៈលើបញ្ហាដែលទាក់ទិននឹងវិស័យការពារជាតិ-សន្តិសុខ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិក្នុងវិស័យប្រពៃណី ជាក់ស្តែងនិងអាចជឿទុកចិត្តគ្នាបានផងដែរ។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សានេះ រដ្ឋមន្រ្តីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - រុស្ស៊ីក្នុងដំណាក់កាល ២០២០-២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ