កិច្ចសន្ទនាសារព័ត៌មានបូកសរុបឆ្នាំប្រធានអាស៊ានរបស់វៀតណាមនិងផែនការឃោសនាអាស៊ានដំណាក់កាលឆ្នាំ២០២១-២០២៥

Chia sẻ

(VOVWORLD) - ថ្លែងនៅកិច្ចសន្ទនា លោក Trieu Minh Long ប្រធាននាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ ចំណុះក្រសួងព័ត៌មាននិងទូរគម នាគមន៍បានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមសម្រេចបានស្នាដៃដ៏ធំធេង ទោះបីជាត្រូវប្រឈមនឹងការលំបាកឧបសគ្គជាច្រើន ជាពិសេសគឺជម្ងឺរាត ត្បាត Covid-19 ក៏ដោយ។ 

នាថ្ងៃទី១៨ ខែធ្នូ ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម ដែល ជាស្ថាប័នប្រចាំការនៃគណៈ កម្មការដឹកនាំការងារឃោសនាព័ត៌មានអំពី អាស៊ាន បានរៀបចំកិច្ចសន្ទនាសារព័ត៌មានបូកសរុបឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម និងផែនការឃោសនាអាស៊ានដំណាក់កាលឆ្នាំ២០២១-២០២៥។

        ថ្លែងនៅកិច្ចសន្ទនា លោក Trieu Minh Long ប្រធាននាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ ចំណុះក្រសួងព័ត៌មាននិងទូរគមនាគមន៍បានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀត ណាមសម្រេចបានស្នាដៃដ៏ធំធេង ទោះបីជាត្រូវប្រឈមនឹងការលំបាកឧបសគ្គជាច្រើន ជាពិសេសគឺជម្ងឺរាត ត្បាត Covid-19 ក៏ដោយ។ ក្នុងជោគជ័យរួមនោះមានការរួមចំណែករបស់បណ្ដា ស្ថាប័នសារព័ត៌មាន។ ហេតុដូច្នេះ ក្រៅពីការបូកសរុប វាយតម្លៃចំពោះ ការងារឃោសនាព័ត៌មានស្ដីពីអាស៊ាននាពេលកន្លងមក កិច្ចសន្ទនាលើក នេះក៏ជាឱកាសដើម្បីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា រួមជាមួយអ្នក សារព័ត៌មាន អ្នកកាសែតជួបប្រាស្រ័យទាក់ទងគ្នា ហើយពិភាក្សាអំពីការ កសាងផែនការឃោសនាអាស៊ានក្នុងរយៈពេល៥ឆ្នាំខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ