កិច្ចសន្ទនានយោបាយអន្តរលីប៊ីតភ្ជាប់ឡើងវិញនាដើមខែវិច្ឆិកាឆ្នាំ ២០២០

Chia sẻ
(VOVWORLD) - គោលដៅនៃកិច្ចសន្ទនានេះគឹគាំទ្រ “ ចក្ខុវិស័យវឌ្ឍនភាពនិងការស្រុះចិត្តគំនិតគ្នា” អំពីការពិគ្រោះយោបល់ថ្មីៗរវាងបណ្តាប្រទេសនានានៅ Montreux (ស្វ៊ីស) Bouznika (ម៉ារ៉ុក) និង Cairo (អេហ្ស៊ីប)។
កិច្ចសន្ទនានយោបាយអន្តរលីប៊ីតភ្ជាប់ឡើងវិញនាដើមខែវិច្ឆិកាឆ្នាំ ២០២០ - ảnh 1 កម្លាំងគាំទ្ររដ្ឋាភិបាលនៅតំបន់ Qasr bin Ghashir ប្រទេសលីប៊ី (រូបថត៖ THX / TTXVN)

កាលពីថ្ងៃទី ១១ ខែតុលា បេសកជនពិសេសនៃអង្គការសហប្រជាជាតិ ប្រ ចាំនៅលីប៊ីលោក Stephanie Williams បានប្រកាសកិច្ចសន្ទនាយោបាយអន្តរលីប៊ីនឹងចាប់ផ្ដើម ពីខែខែវិច្ឆិកាឆ្នាំ ២០២០ ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសអាហ្វ្រិកខាងជើងដែលកំពុងធ្លាក់ចូលក្នុងអំពើហិង្សាចាប់តាំងពីឆ្នាំ ២០១១។ ស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅលីប៊ី (MANUL) បានឲ្យដឹងថា កិច្ចសន្ទនា ស្ដីពី "វេទិកាសន្ទនានយោបាយលីប៊ី" (FDPL) នឹងប្រព្រឹត្តទៅនៅទុយនេស៊ី តាមរយៈការពិគ្រោះយោបល់តាមអ៊ីនធឺរណែត។ គោលដៅនៃកិច្ចសន្ទនានេះគឹគាំទ្រ “ ចក្ខុវិស័យវឌ្ឍនភាពនិងការស្រុះចិត្តគំនិតគ្នា” អំពីការពិគ្រោះយោបល់ថ្មីៗរវាងបណ្តាប្រទេសនានានៅ Montreux (ស្វ៊ីស) Bouznika (ម៉ារ៉ុក) និង Cairo(អេហ្ស៊ីប) ផងដែរ៕

ប្រតិកម្មទៅវិញ