កិច្ចសន្ទនាតាមប្រព័ន្ធអនឡាញ់លើកទី១៧របស់ប្រធានាធិបតីរុស្ស៊ីលោក V.Putin ជាមួយប្រជាជន

Chia sẻ
(VOVWORLD) - កម្មវិធី «ធ្វើកិច្ចសន្ទនាតាមអនឡាញ់»ជាប្រចាំឆ្នាំលើកទី ១៧ របស់ប្រធានាធិបតីរុស្សីលោក Vladimir Putin ជាមួយប្រជាជនបានប្រព្រឹត្តទៅនៅវេលាម៉ោង ១២ តាមម៉ោងតំបន់ទីក្រុងម៉ូស្គូនាថ្ងៃទី ២០ ខែមិថុនា។
កិច្ចសន្ទនាតាមប្រព័ន្ធអនឡាញ់លើកទី១៧របស់ប្រធានាធិបតីរុស្ស៊ីលោក V.Putin ជាមួយប្រជាជន - ảnh 1 ប្រធានាធិបតីរុស្សីលោក Vladimir Putin

គិតរហូតដល់ថ្ងៃទី ១៩ ខែមិថុនា មានសំណួរជាង ១ លាន ដែលត្រូវបានប្រជាជនផ្ញើទៅកាន់កម្មវិធីនេះដើម្បីទន្ទឹងរង់ចាំប្រមុខរដ្ឋរុស្ស៊ីរូបនេហបកស្រាយ។ សំណួររបស់ប្រជាជនភាគច្រើនផ្តោតសំខាន់លើវិធានផ្តល់ជំនួយសង្គម ប្រាក់សោធននិវត្តន៍ និងបណ្តាបញ្ហាលំនៅដ្ឋាន ការអប់រំ និងការថែទាំសុខភាពជាដើម។ មុននេះ នាថ្ងៃទី ១៩ ខែមិថុនា លោក Putin បានរៀបចំកិច្ចប្រជុំលើកទី ២ ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅជាមួយថ្នាក់ដឹកនាំពីខុទ្ទកាល័យរបស់ខ្លួន រួមទាំងជាមួយបុស្តិ៍ទូរទស្សន៍ជួរមុខនៅប្រទេសជាតិផងដែរ។ គួរបញ្ជាក់ថានាឆ្នាំ ២០១៨ កិច្ចសន្ទនាតាមអនឡាញ់បានធ្វើឡើងក្នុងរយៈពេល ៤ ម៉ោង ២០ នាទី ដោយបានទទួលសំណួរជាង ២ លាន ហើយលោក Putin បានឆ្លើយបំភ្លឺសំនួរចំនួន ៧៣ ក្នុងចំណោមសំនួរទាំងនេះពីប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ