កិច្ចសន្ទនាគោលនយោបាយស្តីពីបរិស្ថានវៀតណាម - ជប៉ុន ដោយឆ្ពោះទៅរក គោលដៅរួមនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៥ ខែសីហា ក្រសួងធនធាន និងបរិស្ថាន វៀតណាម សហការជាមួយក្រសួងបរិស្ថានជប៉ុន បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូស្តីពី កិច្ចសន្ទនាគោលនយោបាយបរិស្ថានវៀតណាម - ជប៉ុនលើកទី ៦។
កិច្ចសន្ទនាគោលនយោបាយស្តីពីបរិស្ថានវៀតណាម - ជប៉ុន ដោយឆ្ពោះទៅរក គោលដៅរួមនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1 រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha  និងរដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន លោក  Koizumi Shinjiro នៅក្នុងពិធីនេះ (រូបថត៖ monre.gov.vn/)

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha  និងរដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន លោក  Koizumi Shinjiro បានផ្លាស់  ប្តូរយោបល់គ្នាអំពីខ្លឹមសារសហប្រតិបត្តិការមួយចំនួនលើវិស័យធនធាននិងបរិស្ថាននាពេលខាងមុខនេះ ដូចជាការកាត់បន្ថយនិងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងកាកសំណល់និងសំណល់សមុទ្រជាដើម។

លោករដ្ឋមន្រ្តី Koizumi Shinjiro បានឲ្យដឹងថាជប៉ុននឹងគាំទ្រដល់វៀតណាម ដើម្បីទទួលយកបាននូវសមិទ្ធិផលខាងវិទ្យាសាស្ត្រ ហិរញ្ញវត្ថុនិងបច្ចេកវិទ្យា ក៏ដូចជាបង្កើនសមត្ថភាពក្នុងការអភិវឌ្ឍនៅក្នុងវិស័យការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងនិងកាត់បន្ថុយជាអប្បបរមានូវកាកសំណល់ប្លាស្ទិចសមុទ្រផងដែរ។

ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីររូបនេះ ក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីបរិស្ថានរវាងក្រសួងទាំងពីរក្នុងគោលបំណងលើកកម្ពស់ការសម្របសម្រួលគ្នានិងអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ព្រមទាំងបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃសកម្មភាពនានាដើម្បីអនុវត្តឲ្យបានឆាប់រហ័សនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ