កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកឆ្នាំ២០១៩

Chia sẻ
(VOVWORLD) - គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំ ដោយលោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួង ការពារប្រទេស ហើយគណៈប្រតិភូអាមេរិកដឹកនាំដោយលោក Randall Shriver ទីប្រឹក្សារដ្ឋមន្រ្តីការពារជាតិទទួលបន្ទុកតំបន់អាស៊ីខាងត្បូងនិង អាស៊ីអាគ្នេយ៍។
កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកឆ្នាំ២០១៩ - ảnh 1 ទិដ្ឋភាពនៅកិច្ចសន្ទនា (រូបថត៖ VOV)

  កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-សហរដ្ឋអាមេរិក ឆ្នាំ២០១៩ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១១ ខែធ្នូ នៅទីស្នាក់ការក្រសួង ការពារជាតិអាមេរិក។ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំ ដោយលោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួង ការពារប្រទេស ហើយគណៈប្រតិភូអាមេរិកដឹកនាំដោយលោក Randall Shriver ទីប្រឹក្សារដ្ឋមន្រ្តីការពារជាតិទទួលបន្ទុកតំបន់អាស៊ីខាងត្បូងនិង អាស៊ីអាគ្នេយ៍។         នៅកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយវាយតម្លៃចំពោះលទ្ធ ផលសហប្រតិបតិ្តការឆ្នាំ២០១៩ កំណត់ទិសដៅសម្រាប់ឆ្នាំ២០២០និងឆ្នាំ ក្រោយៗទៀត ព្រមទាំងដំណើរការអនុវត្តខ្លឹមសារនានាដែលភាគីទាំងពីរបាន ឯកភាពក្នុងឱកាសដំណើរទស្សនកិច្ចនៅវៀតណាមកាលពីខែវិច្ឆិកាកន្លងទៅរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper រួមចំណែកជំរុញ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។

        លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការអនុវត្តគម្រោងបោសសម្អាតសារធាតុពុល dioxin នៅព្រលានយន្តហោះ Bien Hoa ជាពិសេសគឺការ ចាប់ផ្ដើមគម្រោងជាផ្លូវការកាលពីថ្ងៃទី៥ ខែធ្នូ កន្លងទៅ។

        ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi  Vinh បានឧទ្ទេសនាមពីសៀវភៅសការពារជាតិថ្មីរបស់វៀតណាម រួមជា មួយគំនិតផ្ដួចផ្ដើមមួយចំនួនរបស់វៀតណាមក្នុងឆ្នាំអាស៊ាន២០២០ ហើយ ស្នើអោយអាមេរិកគាំទ្រចំពោះវៀតណាមក្នុងការទទួលតំណែងជាប្រធានអាស៊ានឆ្នាំ២០២០។

        ចំណែកឯលោក Randall Shriver វិញ បានអះអាងថា អាមេរិកគោរព ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយមាន គោលបំណងចង់អោយវៀតណាមកាន់តែរឹងមាំ ឯករាជ្យ សម្បូររុងរឿង ហើយដើរតួនាទីសំខាន់នៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ លោក Shriver បានសន្យានឹងបន្តសហប្រតិបតិ្តការជាមួយវៀតណាម ជំរុញទំនាក់ ទំនងការពារជាតិរវាងប្រទេសទាំងពីរអោយកាន់តែរីកចម្រើនថែមទៀតនាពេលខាងមុខ ជាពិសេសគឺលើវិស័យសន្តិសុខនាវាចរណ៍ រក្សាសន្តិភាពរបស់អង្គ ការសហប្រជាជាតិជួយឧបត្ថម្ភមនុស្សធម៌និងជួយសង្គ្រោះគ្រោះមហន្តរាយ ជាដើម៕

ប្រតិកម្មទៅវិញ